Latest
អ្នកឃ្លាំមើលរិះគន់ថាបង្កងប៉ាក៤៥គីឡូក្រាមដាក់លក់ក្នុងស្រុកក៏លក់អស់ដែរ មិនបាច់នាំចេញទៅចិនទេ
ក្រុមអ្នកឃ្លាំមើលនិយាយថា ក្រសួងកសិកម្មហាក់សម្ដែងនូវមោទនភាពខ្លាំងចំពោះជោគជ័យពីការនាំចេញបង្កងកណ្តូប ឬបង្កងប៉ាកជាង ៤០គីឡូក្រាម (៤៥គីឡូក្រាម) ទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្តែក្រសួងក៏ត្រូវថ្លឹងថ្លែងដែរថា ចិនបានរកចំណូលពីកម្ពុជាបានដល់ទៅជាង ៦ពាន់លានដុល្លារអាមេរិកឯណោះត្រឹមតែរយៈពេល ៧ខែនៅដើមឆ្នាំ២០២៣ នេះ។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ កញ្ញា នេះថា ប្រសិនបើក្រសួងកសិកម្មផ្សព្វផ្សាយការនាំចេញបង្កងប៉ាកនេះក្នុងន័យថា ទទួលបានជោគជ័យក្នុងការពិសោធនាំចេញវារីរស់ នោះគឺជាខ្លឹមសារសមរម្យជាង...