នយោបាយ

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ស្លាប់​ដោយ​សារ​មហារីក​ឆ្អឹងខ្នង​តាំង​ពី​ក្នុង​ពន្ធនាគារ​ព្រៃ​ស​

By ឌឹ ខេមបូឌា ដេលី

February 15, 2019

អតីត​អ្នក​ទោស​នយោបាយ​លោក​យា ថុង​បាន​ស្លាប់​បាត់​បង់​ជីវិត​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ដោយ​សារ​ជំងឺ​មហា​រីក​ឆ្អឹង​ខ្នង​ដែល​លោក​ធ្លាក់​ខ្លួន​ឈឺ​តាំងពី​នៅ​ក្នុង​គុក​ព្រៃស​មក​ម៉្លេះ។​

កាលពី​ពេល​ជាប់​ពន្ធនាគារ​លោក​យា ថុង​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ពន្ធនាគារ​ដែរ​ថា​ លោកមាន​ជំងឺ​ឈឺ​ឆ្អឹង​ខ្នង​ជាខ្លាំង​ហើយ​សុំទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខាងក្រៅ​ពន្ធនាគារ​​ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ឡើយ។​

លោក​យា​ ថុង​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​របប​លោក​ហ៊ុន សែន​ចាប់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០១៤​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​លើ​ស្ពាននាគ ​ក្បែរ​វត្ត​ភ្នំ ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​ទៀត ​   ​រួម​ទាំង​លោក​មាជ សុវណ្ណារ៉ា​ មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ៕