34 C
Phnom Penh

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ អះអាង​ថា ​លោក​កឹម សុខា​ជាប់​ឃុំ​ជាង​១​ឆ្នាំ​ដោយ​ អយុត្តិធម៌​តាម​ពី​ការ​ចោទ​ប្រកាន់​មិន​ពិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេហ​ទំព័រ​របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បាន​ចុះផ្សាយ​ថា ​តើ​អ្នក​មាន​ដឹង​ទេ​ថា ​លោក​កឹម សុខា​បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត​ ១៨​ខែ​មក​ហើយ?​ រយៈ​ពេល​នៃ​ការ​ជាប់​ឃុំ​របស់​គាត់​មាន​ចំនួន​៥៣០​ថ្ងៃ​មក​ហើយ។ ​គាត់​ជា​មនុស្ស​ស្អាតស្អំ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អ​យុត្តិធម៌​ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត។​

ស្ថានទូត​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​អះអាង​ថា​ ការ​ចោទ​ប្រកាន់​មក​លើ​លោក​កឹម សុខា​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​ ហើយ​​ក៏មិន​ទាន់​មាន​ការ​កំណត់​បើក​សវនាការ​កាត់​ទោស​នោះ​ដែរ។​ រដ្ឋាភិបាល​អាមេរិក​ព្រមាន​ថា ​ភាព​គ្មាន​ភស្តុតាង​គ្មាន​សវនាការ​កាត់​ទោស ​គឺ​គ្មាន​យុត្តិធម៌។​

កាលពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧ ​សមត្ថ​កិច្ច​របស់​លោក​ហ៊ុន សែន​បាន​សម្រុក​ចាប់​ខ្លួន​លោក​កឹម សុខា​ដល់​ក្នុង​ផ្ទះ​ដោយ​គ្មាន​ដីកា​ពី​តុលាការ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ក្នុង​គោល​បំណង​ផ្តួល​រំលំ​របប​ត្រួតត្រា​អំណាច​របស់​លោក​ហ៊ុន សែន​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​ប៉ុន្តែ​សហ​រដ្ឋ​អាមេរិក​ធ្លាប់​បាន​ប្រកាស​ច្រាន​ចោល​​ការចោទ​ប្រកាន់​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស