សមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៨នាក់ពីបទកាប់ឈើក្រញូងខុសច្បាប់ក្នុងទឹកដីថៃក្នុងខេត្តនគររាជសីមា ស្ថិតក្នុងឧទ្យានជាតិ«ថាប់ឡាន»ជាប់ខេត្តឧត្តរមានជ័យរបស់ខ្មែរ។
កាសែតបាងកកប៉ុស្ដិ៍របស់ថៃបានចុះផ្សាយនៅថ្ងៃច័ន្ទនេះថា សមត្ថកិច្ចថៃបានរឹបអូសវត្ថុតាងមួយចំនួនដូចជារណាអារឈើ កាំភ្លើងច្នៃនិងសម្ភារៈប្រើប្រាស់មួយចំនួន។
រហូតមកទល់ពេលនេះសមត្ថកិច្ចថៃកំពុងធ្វើការឃុំខ្លួនពលរដ្ឋខ្មែរទាំង១៨រូបនោះជាបណ្ដោះអាសន្ននៅស្នាក់ការក្នុងឧទ្យានថាប់ឡានដើម្បីបន្តនីតិវិធីសាកសួរក្នុងការស្វែងរកមេខ្យល់ជាជនជាតិថៃដែលជួលពលរដ្ឋខ្មែរទាំងនោះ៕