29 C
Phnom Penh

Story 190218 3-poster

Latest

ទូត​អាល្លឺម៉ង់​និង​អឺរ៉ុប បន្ត​ប្ដេជ្ញា​ជួយ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​និង​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​អឺរ៉ុប អះអាង​ថា ពួកគេ​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជួយ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ព្រមទាំង​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ខណៈ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា (German Embassy) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ កញ្ញា សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក Igor Driesmans ដែល​បាន​មក​បំពេញ​បេសកកម្ម​ការទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ ក្រៅពី​សម្ដែង​ការ​ស្វាគមន៍​ហើយ ឯកអគ្គរដ្ឋទូត​ទាំង​ពីរ​ក៏​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​លើ​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា រួម​ទាំង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយ​រក្សា​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ...