ព័ត៌មានជាតិ

កម្ពុជា​និង​ថៃ​បញ្ឈប់​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​គ្នា​មួយ​ប្រាវ​កាល​ពី​សប្តាហ៍​មុន​

By ឌឹ ខេមបូឌា ដេលី

February 20, 2019

ការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​ស្របក់​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​ និង​ ថៃ​ការពារ​ព្រំដែន​ នៅ​ក្នុង​ស្រុកស្វាយ​ចេក ​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ ស្រុក​គោក​ស៊ូង​ស្រះកែវ​ បាន​រំសាយ​ទៅ​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ បន្ទាប់ពី​មាន​កិច្ច​ចរចា​សម្រុះ​សម្រួល​គ្នា។​

កង​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ​ពី​អង្គភាព​​៩១១​និង​៥០៣​បាន​ព្យាយាម​ការពារ​ចំការ​ដំឡូងមី​មួយ​ទំហំ​ប្រមាណ​៦ហិកតា​ដែល​ភាគី​ខ្មែរ​អះអាង​ថា ​ពលរដ្ឋ​ខ្មែរ​២​គ្រួសារ​ដាំ​នៅ​ទីនោះ​ជា​ដី​ខ្មែរ។​ ភាគី​ថៃ​បាន​ប្រាប់​ជា​ច្រើន​លើក​ថា ​ឲ្យ​ឈូស​ឆាយ​ចេញ​ព្រោះ​ថា​មិនមែន​ជា​ដី​ខ្មែរ​ទេ។​

ប្រភព​ខ្លះ​ឲ្យ​ដឹង​ថា ​ដី​ទី​នោះ​ជា​ដី​ខ្មែរ ​ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ បាន​ជា​ខាង​ខ្មែរ​ប្រកាស​ថា ​ជា​តំបន់​ ស​ឬ​ទីតាំង​អព្យាក្រឹត្យ។ ​ភាគី​ថៃ​និយាយ​ថា​ ​បើ​ជា​ទីតាំង​ អព្យាក្រឹត្យ​មាន​ន័យ​ថា ​ត្រូវ​ទុក​ទំនេរ​មិនអាច​ធ្វើ​អាជីវ​កម្ម​លើដី​នោះ​បាន​ឡើយ៕​