Latest
ប្រមុខការទូតរុស្ស៊ីវាយប្រហារលោកខាងលិច ហើយការពារជំហរធ្វើសង្គ្រាមនៅអ៊ុយក្រែន
កាលពីថ្ងៃទី២៣ ខែកញ្ញា ជាថ្ងៃដែលតំណាងប្រទេសរុស្ស៊ី ត្រូវឡើងថ្លែងទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅក្រុងញូវយ៉ក ជាទីស្នាក់ការកណ្ដាលរបស់អង្គការពិភពលោកនេះ។
បុរសម្នាក់ដែលឡើងថ្លែងទៅកាន់អង្គមហាសន្និបាតនោះ គឺលោក ហ្សេហ្គេ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលតំណាងឱ្យលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី។
លោក វ៉្លាឌីមៀរ ពូទីន កំពុងស្ថិតក្នុងយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលចេញដីកាចាប់ខ្លួនកំពូលបុរសខ្លាំងរូបនេះពីបទឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន។ បុរសនេះហើយដែលបញ្ជាឱ្យលើកទ័ពលុកលុយប្រទេសអ៊ុយក្រែន សំដៅផ្ដួលរំលំរដ្ឋាភិបាលលោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ហើយលើកបន្តុបរដ្ឋាភិបាលអាយ៉ងមួយ។
យ៉ាងណាក៏ដោយ...