Latest
នាយករដ្ឋមន្ត្រីថៃប្រកាសបរិច្ចាគប្រាក់ខែទៅមូលនិធិមនុស្សធម៌ ខណៈអនុម័តថវិកា ១៥ពាន់លានដុល្លារជួយសម្រាលវិបត្តិសេដ្ឋកិច្ចគ្រួសារ
ដោយគោរពតាមកិច្ចសន្យារបស់ខ្លួនអំឡុងឃោសនាបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៤ ឧសភា ដែលថានឹងជួយសម្រាលបន្ទុកដល់ប្រជាជនថៃ ដែលជំពាក់បំណុលធនាគារ លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន និងគណៈរដ្ឋមន្ត្រីរបស់លោក បានអនុម័តនូវកញ្ចប់ថវិកាសាច់ប្រាក់ជាង ៩០៨លានដុល្លារជួយដល់កសិករជាង ២លាន ៧សែននាក់ ដែលជាកូនបំណុលរបស់ធនាគារ។
ក្នុងទំហំកញ្ចប់ថវិកានេះ កូនបំណុលដែលត្រូវសងទាំងការប្រាក់ និងប្រាក់ដើម ត្រូវបានអនុញ្ញាតឱ្យព្យួរការបង់ប្រាក់ទៅម្ចាស់បំណុលរយៈពេល ៣ឆ្នាំ។
សេចក្ដីសម្រេចដែលគណៈរដ្ឋមន្ត្រីថៃ សន្យាហើយហ៊ានធ្វើដូចនេះ បាននាំឱ្យប្រជាជនថៃ ជាពិសេសគឺកសិករសម្ដែងការត្រេកអរ និងអរគុណជាខ្លាំងចំពោះលោក ស្រេតថា ថាវីស៊ីន និងគណៈរដ្ឋមន្ត្រី...