38 C
Phnom Penh

អាជ្ញាធរ​អះអាង​ថា​ គ្មាន​ការ​លុប​ដៃ​ទន្លេ​បាសាក់​នោះ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​​អះអាង​ថា​ គ្មាន​ការ​ចាក់ដី​លុប​ដៃ​ទន្លេ​បាសាក់​  នៅ​ទីតាំង​ចន្លោះ​កោះពេជ្រ​និង​ផ្សារ​អ៊ីអន១​នោះ​ឡើយ​ដោយ​បញ្ជាក់​ថា​ នោះ​គឺ​ជា​គម្រោង​សាងសង់​អាង​ចម្រោះ​ទឹក​ស្អុយ​របស់​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ការ​ចាក់​ដី​លុប​ដៃ​ទន្លេ​បាសាក់ ​កាល​ពី​យប់​ម្សិលមិញ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង​បាន​អះអាង​ថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​មាន​បំណង​លុប​ដៃ​ទន្លេ​បាសាក់​នោះ​ទេ ​ ប៉ុន្តែ​លោក​ថា​ ការ​ចាក់​ដី​លុប​នោះ​គឺ​ជាការ​សាងសង់​ស្ថានីយ៍​ចម្រោះ​ទឹក​កខ្វក់​ ដែល​ហូរ​ចូល​ទន្លេ​ ដោយ​សារ​តែ​ដៃ​ទន្លេ​បាសាក់​ទទួល​រង​នូវ​ការ​បង្ហូរ​ទឹក​កខ្វក់​ទឹក​ស្អុយ​ពី​អគារ​ខ្ពស់ៗ​ និង​ផ្ទះ​ប្រជា​ពលរដ្ឋ​រស់​នៅ​សង​ខាង​ដៃ​ទន្លេ។​

ការ​បដិសេធ​នេះ​​ធ្វើឡើង​ក្រោយ​ពេល​មាន​រូបភាព​បង្ហាញ​ពី​ការ​លុប​ដៃ​ទន្លេ​បាសាក់​ស្ថិត​នៅ​ទីតាំង​ខាង​ក្រោយ​សណ្ឋាគារ​​សូហ្វីតែល ​និង​ ក្រោយ​ផ្សារ​ទំនើប​អ៊ីអន​១​នៅ​រាជធានី​ភ្នំពេញ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​សង្ស័យ​ពី​បំណង​អាក្រក់​របស់​អ្នក​មាន​ប្រាក់​និង​មាន​អំណាច​មួយ​ចំនួន​បម្រុង​នឹង​បំផ្លាញ​ដៃ​ទន្លេ​ធម្មជាតិ​មួយ​នេះ​ តាម​រូបភាព​អភិវឌ្ឍន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស