34 C
Phnom Penh

តុលាការ​សម្រេច​ឃុំ​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​ម៉ៃអាមី​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ឃុំ​ខ្លូន​ម្ចាស់​ក្លឹប​Miami​ឈ្មោះ​ស្រេង វរ:​ និង​ស្ត្រី​២​នាក់ ​នៅ​មន្ទីរ​ឃុំឃាំង​របស់​នគបាល​រាជធានី​ភ្នំពេញ​ចំណែក​អ្នក​ពាក់​ព័ន្ធ​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស។​

កាលពី​សប្តាហ៍​កន្លង​ទៅ​សមត្ថ​កិច្ច​បាន​នាំគ្នា​ចុះ​បង្រ្កាប​គ្រឿង​ញៀន​នៅ​ក្លឹម​កម្សាន្ត​Miami​ ដោយ​រឹបអូស​បាន​គ្រឿង​ញៀន​ប្រមាណ​ជាង​១០​គីឡូក្រាម​ ហើយ​ឃាត់​ខ្លួន​មនុស្ស​បាន​ជាង​៥០​នាក់​ ប៉ុន្តែ​ក្រោយ​ពីមាន​ការ​ពិសោធ​ទឹក​នោម​រួច​សមត្ថ​កិច្ច​បាន​រក​ឃើញ​មនុស្ស​ចំនួន​៣២​ប៉ុណ្ណោះ​ដែល​មាន​ផ្ទុក​សារធាតុ​ញៀន។​ ជាង​នេះ​ទៅ​ទៀត​ កម្លាំង​នគរបាល​ក៏បាន​រឹប​អូស​បាន​ឧបករណ៍​ជក់​ និង​កែច្នៃ​យ៉ាង​ច្រើន​ នៅ​ក្នុង​ក្លឹប​ផង​ដែរ។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ឈ្មោះ​ស្រេង វីរៈ​​ដែល​ជា​ម្ចាស់​ក្លឹប ​និង​មេការ​ពីរ​នាក់​ទៀត​ពី​បទ​ផលិត ​ជួញដូរ​ រក្សា​ទុក​ ចាត់ចែង​និង​សម្រួល​ឱ្យ​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​ ហើយ​មនុស្ស​បួន​នាក់​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ជួញ​ដូរ​ រក្សា​ទុក ​ចាត់ចែង​ប្រើ​ប្រាស់​ និង​សម្រួល​ឱ្យ​ប្រើ​ប្រាស់​នូវ​សារ​ធាតុ​ញៀន​ខុស​ច្បាប់។​

សមត្ថ​កិច្ច​ចាត់​ទុកក​រណី​បង្ក្រាប​ក្លឹប​កម្សាន្ត​​Miami​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​នេះគឺ​ជា​ការ​បង្ក្រាប​ធំ​ទី​ពីរ​បន្ទាប់​ពី​ការ​បង្ក្រាប​មណ្ឌល​កម្សាន្ត​Rock ​របស់​លោក​ឧកញ៉ា​គិត ធាង​ បង​ប្រុស​របស់​លោក​ឧកញ៉ា​ គិត ម៉េង​កាលពី​ខែ​កុម្ភៈ ​ដោយ​រឹបអូស​បាន​គ្រឿង​ញៀន​ប្រមាណ​ ៥០​គីឡូក្រាម​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​​៣​រយ​នាក់​ ប៉ុន្តែ​ក្រោយ​មក​ក៏​ដោះលែង​ទៅ​វិញ ​ដោយ​ទុក​តែ​អ្នក​ពាក់ព័ន្ធ​ជាង​១០​នាក់​ប៉ុណ្ណោះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស