28 C
Phnom Penh

ព្រឹទ្ធ​សភា​នឹង​ប្រជុំ​ដើម្បី​ពិនិត្យ​សកម្ម​ភាព​ការងារ​ក្នុង​អាណត្តិ​របស់​ខ្លួន​ក្រោយ​រំលាយ​បក្សប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹទ្ធ​សភា​ជាតិ​កម្ពុជា​នឹង​រៀបចំ​បើក​កិច្ច​ប្រជុំ​មួយ​ក្រោម​របៀប​វារៈ​ចំនួន​៣​នៅ​ព្រឹក​ថ្ងៃ​ស្អែក ​នៅ​វិមាន​ព្រឹទ្ធ​សភា។ ​

សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​លេខា​ធិការដ្ឋាន​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​នេះ​ឱ្យ​ដឹង​ថា ​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​នឹង​រៀបចំ​កិច្ច​ប្រជុំ​ ពិនិត្យ​ និង​សម្រេច​លើ​របាយ​ការណ៍ ​ស្តីពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធ​សភា ​នៅ​ចន្លោះ​សម័យ​ប្រជុំ​លើក​ទី​២​ និង​លើក​ទី៣​ នីតិកាល​ទី​៤ ​ទៅក្នុង​របៀប​វារៈ​សម័យ​ប្រជុំ​លើក​ទី៣​ ព្រឹទ្ធសភា​នីតិកាល​ទី៤។​ ដោយឡែក​របៀប​វារៈ​ទី២​គឺ​ពិនិត្យ ​និង​សម្រេច​ជា​គោល​ការណ៍​អំពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​រចនា​សម្ព័ន្ធ​របស់​អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធសភា។​

រីឯ​ចុង​ក្រោយ​គឺ​កំណត់​របៀប​វារៈ​ កាល​បរិច្ឆេទ ​និង​សមាស​ភាព​លេខា​ធិការ​សម័យ​ប្រជុំ​លើក​ទី​៣​ព្រឹទ្ធ​សភា​នីតិកាល​ទី៤។​​

ក្រោយ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​​សភា​ក៏​បាន​ក្លាយ​ជា​ស្ថាប័ន​ឯកបក្ស​ព្រោះ​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា​ស្ទើរតែ​ទាំងអស់​ ដូចជា​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​​និង​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​និង​ប្រគល់​ឲ្យ​គណ​បក្សរបស់​លោក​ហ៊ុន សែន។​

គេសង្កេត​ឃើញ​ថា​ព្រឹទ្ធ​សភា​ឯកបក្ស​នេះ​មិន​សូវមាន​ភាព​សកម្ម​ដូច​ពេល​មុន​ទៀត​ឡើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស