34.8 C
Phnom Penh

កម្ពុជា​ស្នើ​ភាគី​ថៃ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​រួម​គ្នា​ចំនួន​៤​ បន្ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​អះអាង​ថា ​ភាគី​កម្ពុជា​បាន​ស្នើ​ទៅ​ភាគី​ថៃ​ ដើម្បី​បើក​ច្រក​ព្រំដែន​អន្តរជាតិ​​ចំនួន​៤​បន្ថែម​ទៀត​ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ​តាម​ព្រំដែន​ និង​រួម​ចំណែក​សម្រួល​ពាណិជ្ជ​កម្ម​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។​

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥​នៅ​ព្រឹក​ថ្ងៃ​នេះ ​លោក​ហ៊ុន សែន ​បាន​លើក​ឡើង​ថា ​លោក​បាន​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ប្រាយុទ្ធ ចាន់អូចា​ដើម្បី​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ចំនួន​៤​បន្ថែម​l  ទៀត។

ច្រក​ព្រំដែន​ទាំង​៤​នោះ​រួមមាន​ ច្រក​ព្រំដែន​ អាន​សេះ ​ក្នុង​ខេត្ត​ព្រះ​វិហារ​ ភ្ជាប់ជា​មួយ​ច្រក​ព្រំដែន​នៃ​ខេត្ត​អ៊ូប៊ុន​ ប្រទេស​ថៃ។ ​ ច្រក​ព្រំដែន ​ជប់​គគីរ​ ក្នុង​ខេត្ត​ឧត្តរមានជ័យ​ភ្ជាប់​នឹង​ច្រក​ព្រំដែន​ខេត្ត​បូរីរ៉ាំ​ របស់​ថៃ​ ហើយ​ទី​៣​ច្រកព្រំ​ដែន​ភ្នំ​ដី​ ក្នុង​ខេត្ត​បាត់ដំបង​ ភ្ជាប់​នឹង​ច្រក​ព្រំដែន​នៃ​ខេត្ត​ស្រះកែវ​ ព្រម​ទាំង​ច្រក​ព្រំដែន​ថ្ម​ដារ​ ក្នុង​ខេត្ត​ពោធិ៍សាត់ ​ភ្ជាប់​នឹង​ច្រក​ព្រំដែន​ខេត្ត​ត្រាត ​ប្រទេស​ថៃ។​

លោក​បញ្ជាក់​ថា​ ការ​ស្នើ​នេះ​គឺ​ដើម្បី​រួម​ចំណែក​ប្រែក្លាយ​តំបន់​តាម​ព្រំដែន​ទៅជា​តំបន់​សន្តិភាព ​មិត្តភាព ​សហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​រួមគ្នា។​ បច្ចុប្បន្ន​ច្រក​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​មាន​ចំនួន​ ១០​កន្លែង​ ​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ​១០ ​កន្លែង​ និង​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ឡាវ​មាន​ចំនួន​១​កន្លែង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស