29 C
Phnom Penh

នាយក​រដ្ឋមន្រ្តី​ប្រទេស​ភូមា​អ្នកស្រី​អ៊ុងសាន ស៊ូជី​ នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ជាលើក​ដំបូង​នៅ​សប្តាហ៍​ក្រោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី​អ៊ុង​សាន ស៊ូ​ជី ​មេដឹក​នាំ​ប្រទេស​ភូមា​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​នៅ​ថ្ងៃទី​២៩​ខែ​មេសា​ឆ្នាំ​២០១៩​ អាទិត្យ​ក្រោយ។​

នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ហ៊ុន សែន​ នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង់​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រឹកមិញ ​ប៉ុន្តែ​លោក​ហ៊ុន សែន​នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​របៀប​វារៈ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​ អ៊ុង សានស៊ូជី​មក​កម្ពុជា​នោះ​ទេ។​

សារ​ព័ត៌មាន​The Cambodia Daily​បាន​ព្យាយាម​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​លោក​ផៃ ស៊ីផាន​អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​ដែរ​ តែ​លោក​មិន​លើក​ទូរស័ព្ទ។​ប៉ុន្តែ​លោក​សុខ ឥសាន​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ថា ​នេះជា​លើកទី​មួយ​ហើយ ​ដែល​អ្នកស្រី​អ៊ុង សាន​សូជី​ នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចាប់​តាំង​ពី​អ្នក​ស្រី​មាន​សេរីភាព​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​និង​ក្រោយ​ពេល​ដែល​​អ្នកស្រី​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​របស់​ប្រទេស​ភូមា​ កាលពី​ឆ្នាំ​២០១៦៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស