Latest
លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីត្រួតពិនិត្យវិធានការរឹតត្បិតការប្រមូលពន្ធឡើងវិញជាបន្ទាន់
មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងក្តាប់អំណាចពីលើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យការរឹតត្បិតវិធានការប្រមូលពន្ធឡើងវិញជាបន្ទាន់ បន្ទាប់ពីមានប្រតិកម្មពីពលរដ្ឋសឹងមួយនគរក្រោយពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជាដាក់ចេញនូវផែនការរឹតបន្តឹងការប្រមូលពន្ធនៅពេលនេះ។
លោក ហ៊ុន សែន បានណែនាំឱ្យមន្ត្រីរដ្ឋាភិបាលថ្មីដែលស្ថិតក្រោមអំណាចបញ្ជារបស់ខ្លួន ពិនិត្យលើការរឹតបន្តឹងការប្រមូលពន្ធជាបន្ទាន់ ដើម្បីតម្រង់ទិសឡើងវិញសម្រាប់រដ្ឋាភិបាលថ្មីនេះ ព្រោះថាការអនុវត្តផែនការរឹតបន្តឹងនៃការប្រមូលពន្ធនៅពេលនេះ គឺនៅមិនទាន់ដល់ពេលវេលានៅឡើយទេ។
លោក ហ៊ុន សែន លើកឡើងជាសំណួរទៅកាន់មន្ត្រីក្រោមអំណាចរបស់ខ្លួនថា ហេតុអ្វីធ្វើឱ្យបញ្ហាប្រមូលពន្ធផ្ទុះឡើងនៅក្រោយការបោះឆ្នោតបែបនេះទៅវិញ ក្នុងពេលដែលរដ្ឋាភិបាលថ្មីទើបនឹងដំណើរការបានជាងប្រមាណជា ១ខែនោះ? ជាងនេះទៅទៀត សេដ្ឋកិច្ចរបស់កម្ពុជាក៏កំពុងធ្លាក់ចុះផងដែរ ខណៈប្រទេសជិតខាងគេបែរជាកំពុងតែបន្ធូរបន្ថយបំណុលរបស់ពលរដ្ឋទៅវិញ។
ការចេញបទបញ្ជានេះ...