27.5 C
Phnom Penh

ក្រសួង​វប្បធម៌​បាន​ប្រាប់​ក្រសួង​ព័ត៌មាន​ថា​ ខ្លួន​គ្មាន​សិទ្ធិ​ឲ្យ​អ្នក​សារ​ព័ត៌មាន​បរទេស​រាប់​រយ​នាក់​ចូល​ទស្សនា​អង្គរ​វត្ត​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​វប្បធម៌​អះអាង​ថា ​ខ្លួន​គ្មាន​សិទ្ធិ​អនុញ្ញាត​ឱ្យ​អ្នក​ព័ត៌មាន​បរទេស​ចំនួន​៥០០​នាក់​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​តាម​សំណើ​របស់​លោក​ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ឡើយ។​

រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​អ្នកស្រី​ភឿង សកុណា​​បាន​សរសេរ​លិខិត​តប​ត​ការ​ស្នើ​របស់​លោក​ខៀវ កញ្ញារីទ្ធ​ កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មេសា ​ហើយ​សារ​ព័ត៌មាន​The Cambodia Daily​ទើប​ទទួល​បាន។​លិខិត​នោះ​សេរសេរ​ថា ​ការ​អនុញ្ញាត​ឱ្យ​ជន​បរទេស​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ ជា​សមត្ថ​កិច្ច​របស់​គ្រឹះ​ស្ថាន​អង្គរ​ដែល​នៅ​ក្រោម​ឆ័ត្រ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ​និង​ក្រសួង​ទេសចរ។​

លិខិត​តបត​របស់​អ្នកស្រី​ភឿង សកុណ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​​ខៀវ កាញារីទ្ធ​ កាល​ពី​ថ្ងៃ​ទី​២​ខែ​មេសា​បាន​ផ្ញើលិខិត​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌មាន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​៥០០​នាក់ ​ដែល​នឹង​មក​ចូល​រួម​សន្និសីទ​ សារ​ព័ត៌មាន​អាស៊ី​ឆ្នាំ​២០១៩​នៅ​ខេត្ត​សៀមរាប​ ចាប់​ពី​ថ្ងៃ​ទី​១០ ​ដល់​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​បាន​ចូល​ទស្សនា​ប្រាសាទ​អង្គវត្ត។​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ខៀវ កាញារីទ្ធ​ គ្រោង​នាំ​អ្នក​សារ​ព័ត៌មាន​បរទេស​ទាំង​នេះ​ចូល​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស