26 C
Phnom Penh

ធនាគារ​ពិភព​លោក​ព្រមាន​អំពី​ការ​ខាត​បង់​ចំណូល​រដ្ឋ​ដ៏​ធ្ងន់ធ្ងរ​ ប្រសិន​បើ​កម្ពុជា​ធ្វើ​ឲ្យ​បាត់បង់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ពិភព​លោក​World Bank​នៅ​ថ្ងៃ​នេះ ​ព្រមាន​ថា​ កម្ពុជា​នឹង​ខាតបង់​ចំណូល​របស់​ខ្លួន​ជាង​៦​រយ​លាន​ដុល្លារ​ ប្រសិន​បើ​ប្រទេស​មួយ​នេះ​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។​

របាយ​ការណ៍​ស្តីពី​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភព​លោក​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៦ ​ខែ​ឧសភា​នេះ ​បង្ហាញ​ថា​ ប្រសិន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ​(EBA) ​ត្រូវ​បាន​បញ្ចប់​មែន​ នោះ​វិស័យ​វាយណ​ភ័ណ្ឌ​របស់​កម្ពុជា​នឹង​ត្រូវ​ខាត​បង់​ជិត​៤​រយ​លាន​ដុល្លារ ​ ចំណែក​រោង​ចក្រ​ផលិត​ស្បែក​ជើង​វិញ​នឹង​ត្រូវ​ខាត​បង់​ជិត​១៣០​លាន​ដុល្លារ​ហើយ​អង្ករ​នឹង​ត្រូវ​ខាតបង់​ជាង​១៤០​លាន​ដុល្លារ។​

ទោះបី​ជា​មាន​ការ​ព្រមាន​ពី​ធនាគារ​ពិភព​លោក​ពាក់ព័ន្ធ​នឹង​ការខាត​បង់​ថវិកា​ជាតិ​របស់​កម្ពុជា​ដ៏​ធ្ងន់ធ្ងរ​យ៉ាង​ណាក៏​ដោយ​ក៏​លោក​ហ៊ុន សែន​តែង​អះអាង​ម្តង​ហើយ​ ម្តង​ទៀត​ថា​ រដ្ឋាភិបាល​របស់​លោក​មិន​សុខ​ចិត្ត​ឱន​ក្បាល​ក្នុង​ការ​យក​អធិប​តេយ្យ​របស់​ជាតិ​ដើម្បី​ប្តូរ​ជាមួយ​នឹង​ជំនួយ​បរទេស​នោះ​ឡើយ។​

ជាង​នេះ​ទៅ​ទៀត ​លោក​ហ៊ុន សែន​តែង​ប្រកាស​ថា​ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​ ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ក៏​ដោយ។​

លោក​ហ៊ុន សែន​ក៏​បាន​ប្រកាស​ពី​កំណែ​ទម្រង់​របស់​ខ្លួន​ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ផង​ដែរ។​ លោក​ថែម​ទាំង​ណែ​នាំម​ន្ត្រី​របស់​ខ្លួន​ យក​លេស​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​មួយ​នេះ​ដើម្បី​សម្លាប់​ជីវិត​គណបក្ស​ប្រឆាំង​និង​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ទៀត​ផង។​ប៉ុន្តែ​ក្រុម​អ្នក​បញ្ជា​ទិញ​ចំនួន​២០​ស្ថាប័ន រួមមាន​Adidas, Gap, Nike​ក្នុង​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ជា​ច្រើន​ទៀត​ បាន​ជំរុញ​ឲ្យ​កម្ពុជា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឲ្យ​បាន។​

កាលពី​សប្តាហ៍​កន្លង​ទៅ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អ្នកស្រី​ រ៉ូណា ស្មីត​បាន​លើក​ឡើង​ថា​ ការ​សម្រេច​ចិត្ត​ដើម្បី​បន្ដ​ជជែក​គ្នា​ជុំវិញ​បញ្ហា​EBA​គឺ​ស្ថិត​លើ​រដ្ឋាភិបាល​កម្ពុជា​ជាអ្នក​ធ្វើ​ក្នុង​ភាព​ជា​ដៃ​គូពាណិជ្ជ​កម្ម​ឬ​កិច្ច​ព្រមព្រៀង​ណាមួយ​ជាមួយ​ដៃ​គូ​ម្ចាស់​ជំនួយ។​ជាង​នេះ​ទៅ​ទៀត​ អ្នកស្រី​រ៉ូណា ស្មីត​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ដ​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ខ្លួន​ ប្រសិន​បើ​កម្ពុជា​ចង់​បន្ដ​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​EBA​របស់​អឺរ៉ុប​នោះ៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស