27 C
Phnom Penh

Safari001 copy 4

Latest

លោក ហ៊ុន ម៉ាណែត ថា​ការ​ប្រមូល​ពន្ធ​ដើម​ឆ្នាំ​២០២៤​មិនមែន​ជា​រឿង​ថ្មី​ទេ​ដោយសារ​រដ្ឋាភិបាល​ផ្អាក​យក​ពន្ធ​៣​ឆ្នាំ​ហើយ

នាយករដ្ឋមន្ត្រី​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត ចេញ​បំភ្លឺ​ថា ផែនការ​អនុវត្ត​ប្រមូល​ពន្ធ​នៅ​ដើម​ឆ្នាំ​២០២៤ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​ថា​កន្លង​មក រដ្ឋាភិបាល​បាន​ផ្អាក​យក​ពន្ធ​ពី​ពលរដ្ឋ​រយៈពេល ៣​ឆ្នាំ​មក​ហើយ។ តាមរយៈ​សារ​សំឡេង​ជិត ៥​នាទី​ផ្ញើ​ទៅ​សមាជិក​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​២៧ កញ្ញា លោក ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​បំភ្លឺ​ក្រោយពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម​នានា​ថា លោក​បាន​បញ្ជា​ឲ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល ចេញ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​ប្រមូល​ពន្ធ​ផ្សេងៗ​រួច​ហើយ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការ​ប្រមូល​ពន្ធ​ផ្សេងៗ​ពី​ពលរដ្ឋ​រយៈពេល ៣​ឆ្នាំ​មក​ហើយ ដូច្នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ប្រកាស​ប្រមូល​ពន្ធ​ឡើងវិញ...