27 C
Phnom Penh

ព្រះករុណា​នឹង​ចម្រើន​ព្រះជន្ម​គម្រប់​៦៦​យាង​ចូល​៦៧​ព្រះ​វស្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចម្រើន​ព្រះជន្ម​គម្រប់​៦៦​យាង​ចូល​៦៧​ព្រះ​វស្សា​នា​ថ្ងៃ​អង្គារ​១១​កើត​ខែ​ពិសាខ​ឆ្នាំ​កុរ​ ឯក​ស័ក ព.ស. ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​ឧសភា​ឆ្នាំ​២០១៩​សែ្អក​នេះ។​

ព្រះ​មហា​ក្សត្រ​នរោត្ដម-សីហមុនី​​ប្រសូតិ​នៅ​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ឆ្នាំ​១៩៥៣។​ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម​សីហនុ​និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី​នរោត្ដម​មុនី​នាថ​សីហនុ។​

ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​ពី​ព្រះ​បិតា ​ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០០៤​ ហើយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​សីហមុនី​បាន​ឡើង​គ្រោង​រាជ​បន្ត​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​នៅ​ថ្ងៃ​ទី​២៩​ខែ​តុលា​ឆ្នាំ​២០០៤។ ​មុន​ពេល​ឡើង​គ្រង​រាជ្យ​ ព្រះ​បាទ​នរោត្តម​សីហមុនី​ទ្រង់​ជា​ឯកអគ្គរាជ​ទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ​(UNESCO)​និង​ជា​គ្រូ​បង្ហាត់​របាំ​បុរាណ​ដ៏​ចំណាន៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស