35 C
Phnom Penh

អសប​ថា ​ទ័ពមួក​ខៀវ​នារី​កម្ពុជា​បាន​លះបង់​យ៉ាង​ធំធេង​ដើម្បី​សន្តិភាព​ពិភពលោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

UN​ថា​ទ័ព​មួក​ខៀវ​នារី​កម្ពុជា​បាន​លះបង់​យ៉ាង​ធំធេង​ដើម្បី​សន្តិភាព​ពិភព​លោក។ ​អង្គការ​សហ​ប្រជាជាតិ​នៅថ្ងៃ​ទី​២៤​ឧសភា​នេះ​បាន​សរសេរ​និង​ បង្ហោះ​រូបថត​ទ័ព​មួក​ខៀវ​នារី​កម្ពុជា​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​របស់​ខ្លួន​ថា​ ស្រ្តី ​និង​បុរស​ដ៏​ក្លាហាន​មក​ពី​ប្រទេស​កម្ពុជា​បាន​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ខ្លួន ​ហើយ​កំពុង​បម្រើ​ដើម្បី​សន្តិភាព​ ជាមួយ​បេសក​កម្មថែ​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​នៅ​ជុំវិញ​ពិភព​លោក។​

អង្គការ​សហ​ប្រជាជាតិ​បាន​អរគុណ​ពួក​គេ​សម្រាប់​ការ​ចូល​រួម ​និង​ការ​លះបង់​របស់​ពួក​គេ។​ ការ​បង្ហាញ​ពី​គុណ​តម្លៃ​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​បែប​នេះ​ធ្វើ​ឡើង​ខណៈ​ការ​វាយ​តម្លៃ​របស់​អង្គការ​សហ​ប្រជាជាតិ​កាលពី​ខែ​កុម្ភៈ​បង្ហាញ​ថា ​ កម្ពុជា​ទទួល​បាន​លំដាប់​លេខ​២៩​សម្រាប់​បុរស​និង​លេខ​១៨​សម្រាប់​ស្រ្តី​ ក្នុង​ចំណោម​១២២​ប្រទេស ​ដែល​កំពុង​បរិច្ចាគ​កម្លាំង​ចូល​រួម​បេសក​កម្ម​និង​លំដាប់​ថ្នាក់​លេខ​២​ ក្នុង​បណ្តា​សហគមន៍​អាស៊ាន​ ដែល​បាន​បញ្ជូន​យោធិន​នារី​ទៅ​កាន់​តំបន់​បេសក​កម្ម​របស់​អង្គការ​សហ​ប្រជាជាតិ។​

ប៉ុន្តែ​ទន្ទឹម​នឹង​មោទនភាព​នេះ ​របប​ក្រុង​ភ្នំពេញ​ក៏រង​ការ​រិះគន់​ពី​អ្នក​វិភាគ​និង​គណបក្ស​ប្រឆាំង​ថា​ របប​នេះ​តែង​យក​រឿង​បញ្ជូន​កងទ័ព​មួក​ខៀវ​ដើម្បី​កេង​ចំណេញ​នយោបាយ ​និង​ធ្វើ​ជា​ប្រធាន​បទ​សំខាន់​ទៅ​អួតអាង​លើ​ឆាក​អន្តរជាតិ​ដើម្បី​បង្វែ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​របប​នេះ​កំពុង​ដើរ​ខុស​ពី​គន្លង​ប្រជា​ធិបតេយ្យ។​

របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការ​បញ្ជូន​កង​កម្លាំង​ចូល​រួម​បេសក​កម្ម​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​កាលពី​ខែ​មីនា​ បង្ហាញ​ថា ​កម្ពុជា​បាន​បញ្ជូន​កម្លាំង​សរុប​ចំនួន​៥៩៦៩​នាក់​ ​ហើយ​ក្នុង​នោះ​នារី​មាន​ចំនួន​២៩០​នាក់​ ទៅ​បំពេញ​បេសក​កម្ម​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ​ចំនួន​១០​ ក្នុង​ប្រទេស​ចំនួន​៨​នៅ​ទ្វីប​អាហ្វ្រិក​និង​មជ្ឈឹម​បូព៌ា៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស