32 C
Phnom Penh

Safari003 copy 2

Latest

ប្រទេស​វៀតណាម តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​ជា​ប្រធានាធិបតី​បន្ត​វេន

មន្ត្រី​សន្តិសុខ​កំពូល​ប្រទេស​វៀតណាម គឺ​លោក To Lam ត្រូវ​បាន​បញ្ជាក់​ថា គឺជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ហើយ។ សភា​ជាតិ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២២ ឧសភា បាន​បញ្ជាក់​ថា លោក To Lam ដែល​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ ឡើង​កាន់​តំណែង​បន្ត​វេន​ពី​ប្រធានាធិបតី​មុន​ដែល​បាន​ចុះចេញ​ពី​តំណែង​ដោយ​ការ​លាលែង​ចំ​ពេល​វៀតណាម បើក​យុទ្ធនាការ​បោស​សម្អាត​អំពើពុករលួយ។ លោក To Lam ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​វៀតណាម ក្នុង​សំឡេង ៤៧២ លើ ៤៧៣​សំឡេង។ ការ​បោះឆ្នោត​អនុម័ត​ជា​ផ្លូវការ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម...