34 C
Phnom Penh

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​និង​ពលរដ្ឋ​រួមគ្នា​ធ្វើ​បុណ្យ​ឡើង​រោង​លោក​ឧកញ៉ា​ឃ្លាំង​មឿង​ដើម្បី​សុំ​សេចក្តីសុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រហែល​ជា​អ្នក​នាង​បាន​ស្គាល់​រួច​ហើយ​ ពី​វីរៈ​ភាព​របស់​អតីត​មេទ័ព​ខ្មែរ​សម័យ​មុន​គឺ​លោក​ឧកញ៉ា​ឃ្លាំងមឿង​ ដែល​បាន​លះបង់​ជីវិត​កេណ្ឌ​ទ័ព​យក​ឈ្នះ​សត្រូវ​នោះ​ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ពលរដ្ឋ​តែង​ប្រារព្ធ​ពិធី​បុណ្យ​ឡើង​រោង​ជូន​លោក​ដើម្បី​សុំ​សេចក្តី​សុខ​ ជាពិសេស​គឺ​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់។​

អភិបាល​ខេត្ត​ពោធិ៍សាត់​លោក​ម៉ៅ ធនិន​និង​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​បាន​នាំ​គ្នា​ធ្វើ​បុណ្យ​ឡើង​រោង​ជូន​លោក​ឧកញ៉ា​ឃ្លាំង​មឿង​និង​ជំទាវ​ខាន់​ខៀវ ​តាម​ទំនៀម​ទម្លាប់​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃទី​២៥​និង​២៦​ខែ​ឧសភា​នៅ​មុខ​រូប​សំណាក​ឧកញ៉ា​ឃ្លាំងមឿង​ តាម​ពិធី​សាសនា​ដើម្បី​សុំ​សេចក្ដី​សុខ​ សូម​ឱ្យ​មាន​ទឹក​ភ្លៀង​បរិបូរ​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​និង​ចៀស​ផុត​ពី​ការ​បៀត​បៀន​របស់​ជំងឺ​នានា។​

ឯកសារ​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​សៀវភៅ​មហាវិរ​បុរស​ខ្មែរ​ឲ្យដឹង​ថា ​លោក​ឧកញ៉ា​ឃ្លាំង មឿង​និង​ជំទាវ​ខាន់ ខៀវ​ត្រូវ​ចាត់​ទុក​ជា​វរ​ជន​ស្នេហា​ជាតិ​ខ្លាំង​ពូកែ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​ទ័ព​សៀម​ ការ​ពារ​ទឹក​ដី​ប្រទេស​កម្ពុជា។ ​បូជនីយដ្ឋាន​ឧកញ៉ា​ឃ្លាំង មឿង​នៅ​ភូមិ​កំពែង​ស្វាយ ​ឃុំ​ស្នាម​ព្រះ ​ស្រុក​បាកាន​ ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់​ ត្រូវ​បាន​ពលរដ្ឋ​ និង​អាជ្ញាធរ​ខ្លះ​ក្នុង​ខេត្ត​ ផ្ដល់​កិត្តិនាម​ដ៏​អស្ចារ្យ​ចំពោះ​អ្នក​តា​មឿង​ដោយ​សារ​ពួក​គាត់​មាន​ជំនឿ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស