33.3 C
Phnom Penh

មន្ត្រី​ជំនាញ​សម្រេច​បោស​សម្អាត​គ្រាប់​បែក​ធន់ធ្ងន់​២​គ្រាប់​នៅ​ទីតាំង​ពីរ​ផ្សេង​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហេង រតនា​អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​ថា​CMAC​បាន​អះអាង​កាលពី​ថ្ងៃទី​២៧ ឧសភា​ថាកម្លាំង​ជំនាញ​ជាតិ​ផ្ទុះ​ បាន​បោស​សម្អាត​គ្រាប់បែក​ប្រភេទ​ MK82​ដែល​ទម្លាក់​ពី​យន្តហោះ​ចំនួន​២​គ្រាប់​នៅ​ទីតាំង​២​ផ្សេង​គ្នា។​ លោក​ថា​  មួយ​គ្រាប់​នៅ​ឃុំអូរ​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ កប់​ក្នុង​ដី​ជម្រៅ​ជិត​៨​ម៉ែត្រ​ និង​មួយ​គ្រាប់​ទៀត​ស្ថិត​នៅ​ឃុំ​កំពង់​សឹង្ហ​ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង​ គ្រាប់​កប់​ក្នុង​ដីជាង​៤​ម៉ែត្រ។​

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហេង រតនា​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែរ​ បាន​លើក​ឡើង​ ដោយ​ស្នើឱ្យ​ពលរដ្ឋ​ត្រូវ​មាន​វិធាន​ការ​ការពារ​ឬ​ បង្កា​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​ឡាយ​ ដោយ​ត្រូវ​ដាក់​ស្លាក​សញ្ញា​សម្គាល់​គ្រោះ​ថ្នាក់​ និង​សុំ​រាយ​ការណ៍​ជា​បន្ទាន់​មក​កង​កម្លាំង​នគរបាល​ ឬ​អាជ្ញាធរ​មូលដ្ឋាន​ឬ​អង្គភាព​ស៊ីម៉ាក់​ដើម្បី​បោស​សម្អាត។​

ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក​  ស៊ីម៉ាក់ ​ និង​ប្រតិបត្តិ​ករ​ជាង​១០​ ផ្សេង​ទៀត​បាន​រួម​គា្ន​រំដោះ​ដី​ដែល​មាន​មីន ​និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​លើ​ផ្ទៃដី​បាន​ចំនួន​ជិត​២​គីឡូម៉ែត្រ​ការ៉េ​(១ ៨២៣ ) ​និង​ជួយ​រំដោះ​មីន​លើដី​របស់​ពលរដ្ឋ​ចំនួន​ជាង​៤ពាន់​គ្រួសារ​(៤៣២០)។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​ចុះ​ថ្ងៃ ​១៥​មីនា​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា​ ថ្មីៗ​នេះ​អត្រា​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​គ្រាប់មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស