Latest
អ្នកឃ្លាំមើល៖ អន្តរជាតិពិបាកជឿលើការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា
អ្នកឃ្លាំមើលលើកឡើងថា អន្តរជាតិពិបាកនឹងជឿលើការធានាក្នុងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាខ្លាំងណាស់ ដោយសារតែការបង្ក្រាបលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យ ចេះតែបន្តកើតមានសព្វថ្ងៃនេះ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ តុលា នេះថា ក្នុងក្រសែភ្នែកអន្តរជាតិមានភស្តុតាងជាច្រើនមុននឹងពួកគេបានសម្រេចចាត់ថ្នាក់កម្ពុជាជាប្រទេសដែលរឹតត្បិតសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលក៏ហាក់ដូចជាមិនបន្ធូរដៃក្នុងការបង្ក្រាបលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យដែរ។
លោក សេក សុជាតិ លើកឡើងថា មិនថាតែអន្តរជាតិទេដែលរិះគន់រដ្ឋាភិបាលពីការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន សូម្បីតែពលរដ្ឋក៏មានការមិនពេញចិត្តជុំវិញបញ្ហានេះដែរ...