30 C
Phnom Penh

កម្មករ​ប្រមាណ​៦០​នាក់​នៅ​ខេត្ត​ស្វាយរៀង​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​រោងចក្រ​ជាង​៦០​នាក់​នៅ​ខេត្ត​ស្វាយរៀង ​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ស្ទួច​មួយ​គ្រឿង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែ​មិថុនា​នេះ។​

ហ្វេសប៊ុក​របស់​សហភាពច​លនា​កម្មករ​ឲ្យ​ដឹង​ថា ​មាន​រថយន្ត​ស្ទូច​១​គ្រឿង​បើក​ឡើង​មក​លើ​ផ្លូវជាតិ​ ដោយ​មិន​មាន​អ្នក​ធ្វើ​ចរាចរណ៍​ស្រប​ពេល​នោះ ​រថយន្ត​ម៉ាក​ហាយលែនឌ័រ​និង​រថយន្ត​សាំយ៉ុង​ដឹក​កម្មករ​២​គ្រឿង​ទៀត​បើក​មក​ប្រទះ​នឹង​រថយន្ត​ស្ទូច​ហើយ​ក៏​បុក​បន្ត​កន្ទុយ​គ្នា​តែ​ម្ដង។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ភូមិ​លាប ​ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយរៀង។​

អធិការ​រង​នគរ​បាល​ស្រុក​ស្វាយ​ទាប​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​លោក​ឡឹក នាង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​ ខណៈ​ដែល​រថយន្ត​ស្ទូច​មួយ​គ្រឿង​ បាន​បើក​ឡើង​មក​លើ​ផ្លូវជាតិ​លេខ​១​ ហើយ​ស្រប​ពេល​នោះ​ រថយន្ត​ហាយឡែនឌ័រ​បាន​មក​ដល់​ ក៏​ចៀស​​និង​ជាន់​ហ្វ្រាំង​ ធ្វើ​ឲ្យ​រថយន្ត​ស៊ាំយ៉ុង​ដឹក​កម្មករ​ពីរ​គ្រឿង​ដែល​បើក​បរ​មក​ពី​ក្រោយ​បាន​បុក​បន្ត​កន្ទុយ​គ្នា​តែ​ម្តង។​ ក្រោយ​ហេតុ​ការណ៍​នេះ ​កម្មការិនី​រង​គ្រោះ​ទាំង​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ជីភូ​ និង​មន្ទីរ​ពេទ្យ​ទីរួម​ខេត្ត​ស្វាយរៀង៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស