34 C
Phnom Penh

រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល​បាន​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​ ជាពិសេស​ត្រូវ​បង្ការ​ចំពោះ​ជំងឺ​គ្រុន​ឈាម​នៅ​រដូវ​វស្សា​ឆ្នាំ ៣​នេះ។​

រដូវ​វស្សា​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​តុលា​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​រាជធានី​ខេត្ត-ក្រុង​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់​នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត​ផង។ ​ក្រសួង​សុខាភិបាល​ក្រើន​រំឭក​ឲ្យ​ពលរដ្ឋ​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​ការពារ​សុខភាព​ឲ្យ​មែន​ទែន​ជាពិសេស​បង្ការ​ជំងឺ​គ្រុន​ឈាម​និង​ជំងឺ​ឆ្លង​ផ្សេងៗ​ ដែល​មាន​អត្រា​កើត​ឡើង​ខ្ពស់​សម្រាប់​ឆ្នាំ​២០១៩។ ​
សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាល​ពី​ថ្ងៃ​ទី ​៣​មិថុនា​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ការពារ​សុខភាព​ និង​បង្ការ​ជំងឺ​ឆ្លង​ផ្សេងៗ​ ដោយ​ចែក​ចេញ​ជា​បី​ដំណាក់​កាល។ ​ដំណាក់​កាល​ទី​១ ​មុន​ពេល​ទឹក​ជំនន់​ ត្រូវ​ត្រៀម​រក​ទីទួល​សុវត្ថិភាព​​ស្បៀង​អាហារ​​ ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ស្រះ ​ឬ​កន្លែង​ដែល​មាន​ទឹក​ជ្រៅ ​និង​សាង​សង់​បង្គន់​ឲ្យ​ខ្ពស់​ដើម្បី​ការពារ​ទឹក​ជំនន់។ ​

ដំណាក់​កាល​ទី​២​ អំឡុង​ពេល​មាន​ទឹក​ជំនន់​ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ទី​កន្លែង ​និង​ស្លៀកពាក់​ខោអាវ​វែងៗ ​ដើម្បី​ចៀស​ផុត​ពី​ជំងឺ​គ្រុន​ឈាម ​គ្រុន​ចាញ់ និង​ជំងឺ​
ផ្សេងៗ​​ប្រុង​ប្រយ័ត្ន​​សត្វ​ពស់​ចឹក​ ឬ​សត្វ​អាសិរពិស​មុន​ពេល​ទៅ​ធ្វើ​ការ​ជិត​គំនរ​អុស​ ឬ​គំនរ​ឈើ​​ ត្រូវ​ណែ​នាំ ​និង​ការពារ​កូន​កុំ​ឲ្យ​ចុះ​ទឹក​ផ្តេសផ្តាស​ដែល​បង្ក​ឲ្យ​លង់ទឹក​ស្លាប់។ ​សម្រាប់​ដំណាក់​កាល​ទី​៣ ​ក្រោយ​ពេល​ទឹក​ជំនន់​ត្រូវ​រៀប​ចំ​បោស​សំអាត​បរិវេណ​ផ្ទះ ​ ក្រោយ​ពេល​ទឹក​ស្រក​ដែល​បន្សល់​នូវ​ភាព​កខ្វក់ ​និង​បោស​សំអាត​អណ្តូង​ទឹក​ ឬ​ពាង​ទឹក​ ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​គ្រុនឈាម​បង្ក​ឡើង​ដោយ​មូស​ខ្លា ​និង​មូស​ដែក​គោល​ខាំ។​

ក្រសួង​សុខាភិបាល​បាន​បង្គាប់​ឲ្យ​មន្ទីរ​សុខាភិបាល​គ្រប់​រាជ​ធានី​ខេត្ត-ក្រុង​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​នូវ​ឱសថ​ បរិក្ខារ​ពេទ្យ ​ថ្នាំ​ប្រឆាំង​ពិស​ពស់​សម្រាប់​ជួយ​អន្តរាគមន៍​នៅ​ពេល​ដែល​មាន​ពស់​ចឹក ​ព្រម​ទាំង​រៀបចំ​ក្រុម​គ្រូពេទ្យ​ចល័ត​ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ឲ្យ​ទាន់​ពេល​វេលា។​

របាយ​ការណ៍​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​និង​សៀមរាប​ដែល​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​ឧសភា​ បញ្ជាក់​ថា​ក្នុង​រយៈ​ពេល​៣​ខែ​នៃ​ឆ្នាំ​២០១៩​ មាន​កុមារ​កម្ពុជា​ជាង​៣​ពាន់​នាក់ ​ដែល​កើត​ជំងឺ​គ្រុន​ឈាម ​និង​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ដោយ​នៅ​​ក្នុង​នោះ​មាន​ជាង​៦០០​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​គ្រុន​ឈាម៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស