31 C
Phnom Penh

Safari001 copy 2

Latest

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​រួម​ជា​កម្លាំង​ចលករ​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​កណ្ដាប់ដៃ​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ចូលរួម​គ្នា​ជា​កម្លាំង​ចលករ​រំដោះ​ប្រទេស​កម្ពុជា​ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​សព្វថ្ងៃ​នេះ។ ការ​អះអាង​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​អំឡុង​ពេល​ចូលរួម​ក្នុង​ពិធី​កាន់​បិណ្ឌ​នៅ​វត្ត​ភ្នំសេរី ទីក្រុង​ឡូវែល (Lowell) រដ្ឋ Massachusetts លើ​ទឹកដី​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​មិន​អាច​តវ៉ា​នឹង​របប​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​របស់​ត្រកូល​ហ៊ុន ដែល​កំពុង​ដឹកនាំ​ត​ត្រកូល​បាន​ទេ ដូច្នេះ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ស្រុក​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ​ប្រឆាំង​នឹង​ការ​ដឹកនាំ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​តាំងពី​ឪពុក​រហូត​ដល់​កូន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក សម រង្ស៊ី លើកឡើង​ថា តាំងពី​ឪពុក​ដល់​កូន ត្រកូល​ហ៊ុន​បាន​រៀបចំ​ចាត់ចែង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​រក​របប​មួយ​ដែល​ទុក​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ជា​សត្វ​ធាតុ ដោយ​ពួកគេ​បិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ឱ្យ​គិត​ពី​សុខទុក្ខ​របស់​ប្រទេស​ជាតិ​ខ្លួនឯង​នោះ​ទេ...