សកម្មជនខ្មែរក្នុងទីក្រុងSydney និងទីក្រុង Melbourneប្រទេសអូស្រ្តាលី ជំរុញឲ្យតំណាងរាស្រ្តរបស់ប្រទេសអូស្ត្រាលីស្វែងរកអន្តរាគមន៍ករណី សកម្មជនរបស់គណបក្សប្រជាជនកម្ពុជាកំពុងធ្វើទុក្ខបុកម្នេញជនជាតិខ្មែរក្នុងប្រទេសអូស្រ្តាលី។
អតីតតំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរប្រចាំរដ្ឋ Victoria លោកហុង លីមបានប្រាប់សារព័ត៌មានThe Cambodia Dailyថា កាលពីពេលថ្មីៗនេះ សហគមន៍ខ្មែរបានជំរុញឲ្យលោកJulian Hillតំណាងរាស្រ្តសហព័ន្ធប្រចាំតំបន់Bruceក្នុងការស្វែងរកការអនុវត្តច្បាប់ស្តីពីការទប់ទល់ការជ្រៀតជ្រែករបស់បរទេសក្នុងប្រទេសអូស្រ្តាលីដែលទើបអនុម័តកាលពីពេលថ្មីៗនេះ ដើម្បីចាត់វិធានការទៅលើសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាក្នុងប្រទេសនេះ ដែលកំពុងបង្ខិតបង្ខំពលរដ្ឋខ្មែរស្លូតត្រង់ឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា។
ជាលទ្ធផលលោកJulian Hill អះអាងថា លោកនឹងខិតខំស្វែងរកកិច្ចអន្តរាគមន៍លើបញ្ហានេះ និងស្វែងរកការបង្កើតក្រុមទំនាក់ទំនងពិសេសរបស់តំណាងរាស្រ្តអូស្រ្តាលីសម្រាប់កិច្ចការកម្ពុជាថែមទៀត៕