30 C
Phnom Penh

Safari001 copy 2

Latest

លោក ហ៊ុន ម៉ាណែត ណែនាំ​រដ្ឋ​បរទេស​គួរតែ​ប្រាប់​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឱ្យ​ឈប់​ធ្វើ​ខុស ជាជាង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រាប់​ទៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ថា គួរ​តែ​ណែនាំ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឱ្យ​ឈប់​ធ្វើ​ខុស​ច្បាប់ ជាជាង​មក​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ហាម​មិន​ឱ្យ​អនុវត្ត​ច្បាប់។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រកាស​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ឆ្នាំ​២០២៤-ឆ្នាំ​២០៣៥ នៅ​ថ្ងៃទី​២៣ ខែ​ឧសភា នេះ​ថា សូម​មិត្ត​បរទេស​មួយ​ចំនួន​កុំ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​បុគ្គល​ដែល​ល្មើស​ច្បាប់។ ផ្ទុយទៅវិញ ពួកគេ​គួរ​តែ​ប្រាប់​ទៅ​ក្រុម​ប្រឆាំង កុំ​ឱ្យ​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់​បន្ត​ទៀត​ប្រសើរ​ជាង។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា មិត្ត​បរទេស​ទាំងអស់​ដែល​ណែនាំ​កម្ពុជា​ថា​កុំ​ឱ្យ​ប្រើ​ច្បាប់​ដើម្បី​បិទ​សំឡេង ឬ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​កន្លង​មក ពួកគេ​គួរតែ​ណែនាំ​អ្នក​ធ្វើ​ខុស​ច្បាប់​កុំ​ឲ្យ​រំលោភ​ច្បាប់​បន្ត​ទៀត...