វីដេអូ

ប្រសាសន៍ បណ្ឌិត កែម ឡី កាល​លោក​នៅមាន​ជីវិត​អំពី​ការ​បង្កើត​ច្បាប់​ការពារ​មេដឹកនាំ​នៅ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

July 08, 2019

សាព័តមាន The Cambodia Daily សូមចូលរួមរំលឹកវិញ្ញាណក្ខន្ឌ ដល់គំរប់ខួបបីឆ្នាំនៃការស្លាប់របស់លោក បណ្ឌិត កែម ឡី ទាំងអយុត្តិធម៌ ដោយសារបាញ់ប្រហារជីវិតទាំងកណ្តាលថ្ងៃត្រង់ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ សាព័ត៌មាន The Cambodia Daily សូមអំពាវនាវឲ្យសមត្ថកិច្ចស្វែងរកមុខអ្នកទាំងឡាយណាដែលនៅពីក្រោយឃាតកម្មដ៏កក្រើកមួយនេះដើម្បីយកកាត់ទោសចំពោះមុខច្បាប់ក្នុងបុព្វហេតុលើកតម្កើងដល់តម្លៃយុត្តិធម៌របស់ប្រទេស។ នៅក្នុងឱកាសនៃការគោរពវិញ្ញណក្ខន្ឌនេះផងដែរសាព័ត៌មាន The Cambodia Daily សូមចាក់ផ្សាយការសន្ទនារបស់ខ្ញុំបាទជាមួយលោក បណ្ឌិត កែម ឡី កាលពីពេលដែលលោកនៅមានជីវិត។ បាទសូមអញ្ជើញលោកអ្នកនាងស្តាប់ការសន្ទនានេះដោយមេត្រី៕