34 C
Phnom Penh

មន្ត្រីជំនាញខេត្តព្រះសីហនុឃាត់កាកសំណល់សំរាមជិត១រយ កុងទឺន័រ ដែលដឹកមកពីបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីគយនិងរដ្ឋាករ សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ នៅរសៀលនេះ បានបង្ក្រាបកុងទឺន័រចំនួនជិត១០០ (៨៣) ដែលផ្ទុកកាកសំណល់ផ្លាស្ទិក ដោយមន្ត្រីអាជ្ញាធរសន្និដ្ឋានបានថាកាកសំណល់នាំចូលពីបរទេស មកកាន់កម្ពុជា។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការបង្ក្រាបលើការនាំចូលកាកសំណល់សំរាមផ្លាស្ទិកចំនួន៨៣កុងទឺន័រពីបរទេស ចូលមកប្រទេសកម្ពុជានៅពេលនេះ ដើម្បី ទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាននោះឡើយ។

លោកអះអាងថាសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីនេះ ដោយថានឹងកំណត់ចំពោះ ទំនិញហាមឃាត់ទាំងនេះថាមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ ព្រមទាំងផាកពិន័យលើក្រុមហ៊ុន ដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។

កាលពីពេលកន្លងមក ករណីដឹកកាកសំណល់ពីបរទេសទាំងផ្លាស្ទិក និងកាកសំណល់ ដែលមានសារធាតុគីមីចូលមកកម្ពុជាក៏ធ្លាប់កើតឡើងរួចមកហើយ។ ក្រោយពេលមានប្រតិកម្មពីសាធារណជន ទើបរដ្ឋាភិបាល ព្រមបញ្ជូនកាកសំណល់ទាំងនៅទៅកាន់ប្រទេសដើមវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស