32 C
Phnom Penh

មន្ត្រីជំនាញអះអាងថាក្រុមហ៊ុនចិនជាអ្នកនាំសំរាមជាង១ពាន់តោនមកកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជំនាញរបស់រដ្ឋាភិបាលអះអាងថា កុងទឺន័រជិត ១រយ ដែលផ្ទុកសំរាមថង់ប្លាស្ទិក ប្រមាណ១ពាន់ ៦រយ តោន ដែលត្រូវបានរកឃើញនៅកំពង់ផែស្វ័យត ក្នុងក្រុងព្រះសីហនុ គឺជារបស់ក្រុមហ៊ុនចិនឈ្មោះ ជុង យៀន ប្លាស្ទីក Manufacture ។

ថ្លែងប្រាប់ក្រុមសារព័ត៌មានក្នុងស្រុក អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម អះអាងថាក្រុមហ៊ុនចិននោះមានឈ្មោះថា ជុងយៀង ប្លាស្ទីកManufacture ជាអ្នកនាំសំរាមទាំងនោះចូលមកកម្ពុជា ដោយថាបញ្ហានេះអាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតបន្ថែម និងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។

កាលពីថ្ងៃទី១៦ ខែកក្កដា មន្ត្រីជំនាញគយ និងអាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញ និងឃាត់ទូ កុងតឺន័រ ចំនួន៨៣ ដែលផ្ទុកសំរាមថង់ប្លាស្ទិកទម្ងន់ប្រមាណ១ពាន់ ៦រយតោន ដោយថាបាននាំចូលពីសហរដ្ឋអាមេរិក និងពីកាដាណា។ ប៉ុន្តែ សហរដ្ឋអាមេរិកថាមន្ត្រីរបស់ខ្លួនកំពុងស្រាវជ្រាវករណីនេះ និងស្នើសុំព័ត៌មានពីរដ្ឋាភិបាលកម្ពុជាបន្ថែមទៀជុំវិញបញ្ហានេះ។

រដ្ឋាភិបាល ឱ្យដឹងថាខ្លួននឹងចាត់វិធានការលើក្រុមហ៊ុនដែលនាំចូលសំរាមមកកម្ពុជាមួយនេះ ដោយថា អាចនឹងពិន័យ ឬចាត់វិធានការធ្ងន់ធ្ងររហូតដល់បិទក្រុមហ៊ុនមួយនេះតែម្តង ប្រសិនបើរកឃើញថាបានប្រព្រឹត្តខុសមិនអាចលើកលែងបាននោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស