វីដេអូ

អតីតមេដឹកនាំរដ្ឋប្រហារ​ថៃ អានគោលនយោបាយ៦៦ទំព័រនៅចំពោះមុខ សភា​ពហុបក្ស​ដោយភាព​អៀន​ខ្មាស់ ​

By ឌឹ ខេមបូឌា ដេលី

July 29, 2019

នៅក្នុងកិច្ចប្រជុំសភា លើកដំបូង បុរសម្នាក់ដែល បានប្លន់អំណាចពីរដ្ឋាភិបាល ប្រជាធិបតេយ្យ ត្រូវបានប្រធានរដ្ឋសភា ប្រាប់អោយឡើងអានគោលនយោបាយរបស់ខ្លួន ស្ដីពីការដឹកនាំរាជរដ្ឋាភិបាល ថៃមានអាណត្តិប្រាំឆ្នាំដែលទើ់បជាប់ឆ្នោត។ បុរសម្នាក់នេះ គឺលោក ប្រាយុទ្ធចាន់អូចា ដែល​ជាអតីត​មេរដ្ឋប្រហារឆ្នាំ២០១៤ ហើយបានលើកខ្លួនជានាយករដ្ឋមន្ត្រីនៃការដឹកនាំ បែប​យោ​​និយម។ ឥឡូវ បុរេសនេះ ក្លាយជានាយករដ្ឋមន្ត្រីម្ដងទៀត ក្រោមរដ្ឋាភិបាល ចម្រុះ១៩គណបក្ស។ 

ក្នុងកិច្ចប្រជុំសភា ថ្ងៃទី២៥កក្ដដា​ បុ​រសនេះ បានលាងដៃស្អាត ហើយចាប់អានឯកសារកម្រាស៦៦ទំព័រ ប៉ុន្តែ មើលទៅគាត់មានការអៀនខ្មាស់បន្តិច ដែរ ដោយខ្លួនគាត់នេះ ជាអតីតមេដឹកនាំប្លន់អំណាចពីអ្នក​ប្រជា​ធិបតេយ្យ។​កិច្ចប្រជុំនៅថ្ងៃដំបូង គឺសភាពហុបក្សដែលមានដល់២៦បក្ស បានប្រើពេល១៦​ម៉ោង​ដើម្បីស្ដាប់លោកប្រាយុទ្ធ​អាន​គោលនយោបាយថ្មីស្ដីពី យុទ្ធសាស្ត្រនៃការដឹកនាំរាជរដ្ឋាភិបាល ក្រោម ចក្ខុវិស័យ នៃការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ កិច្ចប្រជុំថៃ្ងដំបូងនេះ អតីតឧត្តមសេនីយ៍រូបនេះ រងការចោទសួរ សមល្មមដែរ ពីសំណាក់ គណបក្សប្រឆាំង ដែលមានសំឡេងភាគច្រើន ក្នុងរដ្ឋសភា។ សារព័ត៌មាន Thai The Nation បានចុះផ្សាយថា លោកប្រាយុទ្ធដូចជាខ្មូរមុខបន្តិច ហើយអ៊ឺមអៀនទៀតផង។ 

ចំណែកកិច្ចប្រជុំនៅថ្ងៃទី២នេះ ត្រូវបានរាយការណ៍មកថា  មុខលោកប្រាយុទ្ធឡើងក្រហម​ហើយ​កាន់​តែអៀនខ្មាស់  មានការហត់នឿយ និង បាត់ការចងចាំជាច្រើន។ 

តាម The Nation លោក​ប្រាយុទ្ធ មុខ​ឡើងក្រហម ទំនងមានកំហឹង នឹងការដេញដោលសួរជាច្រើន របស់អ្នកតំណាងរាស្ត្រមក​ពីក្រុមបក្ស​ប្រឆាំង ដឹកនាំដោយ គណបក្សភឿថៃ និង គណបក្ស ឆ្ពោះ​ទៅអនាគត។ ក្រុមប្រឆាំងបានចោទសួរ ច្រើន​វិស័យណាស់ រួមទាំង ការកាត់បន្ថយបំណុល សាធារណៈ ​ការលុបបំបាត់អំពើពុករលួយ ការ​ពង្រីក​ប្រាក់​ចំណូលរដ្ឋឡើងវិញ  និងការពង្រឹក​ច្បាប់​ស៊ីវិល ប្រកបដោយ ប្រជាធិបតេយ្យ​និងលំហរ​សេរីភាព ខាង​នយោបាយជាដើម។

នៅក្នុងការបើកសម័យប្រជុំរដ្ឋសភាថៃ ដែល លោក ប្រាយុទ្ធ ក្នុងនាមជានាយករដ្ឋមន្ត្រី បានថ្លែងស្វាគមន៍អ្នកតំណាងរាស្ត្រ។ លោកថ្លែងដូចនេះថា«ខ្ញុំតែងតែនឹកអ្នកទាំងអស់គ្នាជានិច្ច…»។

លោក ប្រាយុទ្ធ បានឆ្លើយតបទៅនឹងបក្សប្រឆាំងវិញដោយសេចក្ដីដើមថា «បាទ! ខ្ញុំនឹងអានវាទៅតាមការចង់បានរបស់អ្នក ហើយអានរហូតដល់ចប់»។ 

យ៉ាងណា លោកប្រាយុទ្ធបានប្រាប់អ្នកសារព័ត៌មាន ថា លោកធ្លាប់កាន់តំណែងនេះ ប្រាំឆ្នាំរួចហើយ។ លោកចង់ប្រាប់ថា លោកមិនរឹងខ្លួនពេកនោះទេ។ បែបនេះ លោកធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ក្នុង​ឋានៈ​លោកជានាយករដ្ឋមន្ត្រីលើកនេះ គឺអ្វីៗមិនអាចចេះតែ នឹងឃើញ ធ្វើបាននោះទេ ព្រោះ​ត្រូវ​ទទួល​ខុសត្រូវនៅ ចំពោះមុខសភា ពហុបក្ស។​លោក ប្រាយុទ្ធ ចាន់អូចា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។ លោកគឺជាប្រមុខរាជរដ្ឋាភិបាលដែលមាន១៩គណបក្ស និង ជារដ្ឋបាលងាយប្រឈមនឹងការវាយប្រហារពីក្រុមប្រឆាំងនិងគណបក្សសម្ព័ន្ធភាពចម្រុះ របស់​លោកផ្ទាល់។ យ៉ាងណា លោកសន្យាថានឹង ដឹកនាំរាជរដ្ឋាភិបាល ក្រោមគោលការណ៍សេរីពហុបក្ស និង​តម្កល់ ផលប្រយោជន៍ជាតិជាធំ។

រាជាណាចក្រថៃ ធ្លាប់ឆ្លងកាត់ធ្វើរដ្ឋប្រហារ តាំងពីឆ្នាំ១៩៣២គឺ មិនតិចដងនោះទេ។ រដ្ឋប្រហារខ្លះ មានការបង្ហូរឈាម និងខ្លះទៀត ជារដ្ឋប្រហារស្ងប់ស្ងាត់ ។ រដ្ឋប្រហារចុងក្រោយ ប្ដន់អំណាច ពី​គណបក្សភឿងថៃដែលលោកស្រីយីងឡាក់ជានាយរដ្ឋមន្ត្រី គឺនៅខែ ឧសភា ឆ្នាំ២០១៤ បន្ទាប់​ពីប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយ ជិត១០ឆ្នាំ ។ លោកប្រាយុទ្ធគឺជាឧត្តមសេនីយ៍ផុតលេខ ជាមេប​ញ្ជាការកងទ័ព​ទូទាំងប្រទេស ។ លោកជាមេទ័ពចុងក្រោយគេ ដែលដឹកនាំរដ្ឋ​ប្រហារ​លើកទី១៩៕

© 2019, . All rights reserved.