មាននៅកម្ពុជាមានភាពប្រសើរនោះទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថានៅពេលមានមន្ត្រី ឬ ទីប្រឹក្សាក្រសួងព័ត៌មានកាន់តែច្រើន ប៉ុន្តែការបំពេញការងារលើវិស័យព័ត៌មាន ឬសេរីភាពសារព័ត៌មាននៅកម្ពុជា គ្មានការរីកចំរើនទេ គឺ ជាការចំណាយថវិកាជាតិមិនចំគោលដៅឬ ខ្ជះខ្ជាយតែប៉ុណ្ណោះ។ លើសពីនេះ លោកថាការតែងតាំងមន្ត្រីកាន់តែច្រើន ក៏មិនមែនជាធាតុផ្សំធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែប្រសើរឡើងនោះដែរ។
លោកថាសេរីភាពសារព័ត៌មានកាន់តែប្រសើរឡើងឬ អាចដើរតួនាទីយ៉ាងពេញលេញទៅបាន គឺអាស្រ័យទៅលើការផ្តល់ឱកាសឱ្យមានស្ថាប័នសារព័ត៌មានឯករាជ្យ និងបំពេញការងារដោយគ្មានការភ័យខ្លាចនៅកម្ពុជាឱ្យបានកាន់តែច្រើន។
ការលើកឡើងនេះ ក្រោយពេលព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៧ ខែកក្កដា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈទីប្រឹក្សាក្រសួងព័ត៌មានចំនួន១០៦បន្ថែមទៀត។
ចាប់តាំងពីចុងខែធ្នូឆ្នាំ២០១៨ ក្រសួងព័ត៌មានមានទីប្រឹក្សាដែលព្រះមហាក្សត្រទើបបានតែងតាំងនោះ មានចំនួន ២២០រូបហើយមកទល់ពេលនេះ។
របាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporter Without Border បានចាត់ថ្នាក់កម្ពុជា នៅឆ្នាំ២០១៩ ឱ្យជាប់លេខ ១៤៣ ក្នុងចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់នេះធ្លាក់ចុះមួយលេខទៀត បើប្រៀបធៀបឆ្នាំ២០១៨ ដោយសារតែមានការបិទស្ថានីយ៍វិទ្យុជាង៣០ កាលពីចុងឆ្នាំ២០១៧។ ការបង្ខំនិងគាបសង្កត់ឱ្យកាសែត ឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ត្រូវបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ក្រោមហេតុផលពន្ធដារ និងការផ្លាស់ប្តូរម្ចាស់កាសែត ភ្នំពេញប៉ុស្តិ៍ជាដើម៕