38 C
Phnom Penh

សមត្ថកិច្ចក្រុង ហុងកុង ចាប់ខ្លួនបាតុករជាង៤២០នាក់ត្រូវបានចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងហោចណាស់មានបាតុករ ជាង៤២០ នាក់ត្រូវបានអាជ្ញាធរ និងប៉ូលិសប្រឆាំងកុបកម្មចាប់ខ្លួន ខណៈជាច្រើនរយនាក់រងបួស ដោយសារការបផ្ទុះអំពើហិង្សា។ សេចក្ដីរាយការណ៍ របស់សារព័ត៌មាន ជាច្រើន នៅទីក្រុងហុងកុងរួមមាន បណ្ដាញផ្សាយ CNN BBC ABA AFP ជាដើមបាន ចុះផ្សាយយ៉ាងណាព្រោងព្រាតនូវព្រឹត្តិការណ៍នៃការធ្វើបាតុកម្មរបស់ប្រជាជនក្រុងហុង ដែលទាមទារសិទ្ធិរបស់ខ្លួនពីរបបកុម្មុយនិស្ត ចិន។

បណ្ដាញផ្សាយព័ត៌មានទាំងនេះ បានស្រង់ របាយការណ៍របស់ អង្គការរសិទ្ធិមនុស្សមនុស្ស មួយនៅក្រុងកុង មកចុះផ្សាយថា នៅថ្ងៃព្រហស្បតិ៍ទី៨សីហានេះ ថារយៈពេល២ខែមកនេះ គឺបាតុករ ជាង៤២០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុង នោះមនុស្សស្រី ៧៣នាក់ ។ តែរបាយការណ៍របស់ប៉ូលិសថា កម្លាំងរបស់ខ្លួន ១៤៥រងរបួស។ បាតុករ ភាគច្រើនមានអាយុ ១៥ទៅ៣៦ឆ្នាំ។

គិតមកដល់ថ្ងៃនេះទៀត បាតុករ បានទទួលការចូលរួម ដោយក្រុមមេធាវី នៅទីក្រុងនេះ។ តាម សេចក្ដីរាយការណ៍ មេធាវីជាច្រើនរយនាក់បានមកប្រមូលផ្ដុំគ្នានៅខាងមុខតុលាការក្រុងហុង ដោយទាមទារអោយ បញ្ឈប់ ការធ្វើទុក្ខបុកម្នេញនយោបាយ លើពលរដ្ឋ ហើយ ត្រូវផ្ដល់មកវិញនូវ ប្រព័ន្ធ តុលាការមួយ ដែលឯករាជ្យ ។ ពួកគេក៏បានទាមទារអោយដោះលែង បាតុករទាំងអស់ដែល បានចាប់ខ្លួនកន្លងមក ហើយ ត្រូវមានដំណោះស្រាយជាបន្ទាន់។

នៅពេលជាមួយគ្នានេះ  សារព័ត៌មាន The Global Times ចុះផ្សាយថា ក្រសួងការបរទេសចិន បានកោះហៅ មន្ត្រីទូតអាមេរិក នៅក្រុងប៉េកាំង នៅស្ថានកុងស៊ុលនៅក្រុងហុងកុង អោយទទួលយក ពាក្យ តវ៉ារបស់ចិន ដែលសុំអោយអាមេរិក ឈប់លុកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង ហើយ ឈប់ជួបប្រជុំជាមួយ មេដឹកនាំនិស្សិតនិងមេដឹនាំ បាតុករ ។

ទីក្រុងប៉េកាំងបានចោទថា មានអ្នកនយោបាយអាមេរិក កំពុងទាក់ទងមកមេដឹកនាំបាតុករ ដោយ រុញឱ្យមានស្ថានការណ៍បែបនេះ។

នៅពេលជាមួយគ្នា នៅរយៈ៦ថ្ងៃមកនេះ តាំងពីថ្ងៃសៅរិ៍ មកនេះ គឺ ជើងហោះហើរ ជាង២២០ ត្រូវបាន លុបចោល ឬផ្អាកការហោះហើយ។  សហរដ្ឋអាមេរិក អូស្ត្រាលីនិងប្រទេសជាច្រើន ទៀត បានចេញសេចក្ដីប្រកាសព័ត៌មាន ដល់ពលរដ្ឋរបស់ពួកគេ អោយផ្អាកជាបន្ទាន់ការធ្វើដំណើរទៅកាន់ក្រុងហុងកុង។

ក្រុមអ្នកសង្កេតការណ៍ ព្រមានថា ទីក្រុងអាចនឹងដឹកនាំទ័ពពីក្រុងប៉េកាំង ដែលជំនាញ ខាង បង្រ្កាប បាតុកម្មទៅកាន់ក្រុងហុងកុង ដើម្បី វាយបង្ត្រាបបាតុករបើស្ថានការណ៍លែងគ្រប់គ្រងបាន។

សូមជំរាបថា ដើមចមដែលនាំអោយ ពលរដ្ឋក្រុងហុងកុង បន្តធ្វើបាតុកម្ម គឺដោយសារ តែ លោកស្រី ខារីឡាំ មិនព្រមចុះចុះចេញពីតំណែងអភិបាលក្រុង ព្រោះបាតុករចាត់ទុកលោកស្រីជា អ្នករុញអោយមានសេចក្ដីព្រាងច្បាប់នៃការនាំជនជាប់ចោទហុងកុង ទៅកាន់ទោសនៅទីក្រុងប៉េកាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស