Latest
អាមេរិកទទូចដល់ប្រទេសជាសមាជិក ICC ទាំងអស់អនុវត្តដីកាចាប់ខ្លួនលោក ពូទីន
រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken កាលពីថ្ងៃពុធ ទី២២ មីនា បានចេញសេចក្ដីថ្លែងការណ៍របស់លោកតំណាងឲ្យសហរដ្ឋអាមេរិក ទទូចដល់សមាជិកទាំងអស់នៃលក្ខន្តិកៈនៃកិច្ចព្រមព្រៀងក្រុងរ៉ូម អនុវត្តឱ្យបានម៉ឺងម៉ាត់តាមការបង្គាប់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទៅជំនុំជម្រះក្ដីនៅឯទីក្រុងឡាអេ ជាទីស្នាក់ការកណ្ដាលរបស់តុលាការអន្តរជាតិនេះ។
លោក ពូទីន ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនកាលពីថ្ងៃទី១៧ មីនា ពាក់ព័ន្ធនឹងបទចោទឧក្រិដ្ឋកម្មសង្គ្រាម។ លោក ពូទីន ដែលរងបទចោទឧក្រិដ្ឋកម្មសង្គ្រាមនេះពាក់ព័ន្ធនឹងកងទ័ពរបស់លោកចាប់ពង្រត់កុមារជនជាតិអ៊ុយក្រែនទៅនៅរុស្ស៊ី ដែលជាការបំបែកចេញពីឪពុកម្ដាយរបស់ពួកគេ។
បើតាមអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន កុមារយ៉ាងតិចជាង...