Latest
បក្សភ្លើងទៀន៖ ពលរដ្ឋមានសិទ្ធិសម្រេចចូលរួមឬមិនចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ
គណបក្សភ្លើងទៀន ព្រមានថា ពលរដ្ឋមានសិទ្ធិពេញលេញស្របតាមច្បាប់ ការចូលរួម ឬមិនចូលរួមការបោះឆ្នោតខាងមុខនេះ ដោយមិនត្រូវស្ថិតនៅក្រោមការគាបសង្កត់ បង្ខិតបង្ខំ គំរាមកំហែង និងញុះញង់ពីសំណាក់បុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានសម្ដែងការអរគុណចំពោះពលរដ្ឋខ្មែរដែលនៅតែបន្តគាំទ្រខ្លួន បើទោះបីជាបក្សនេះមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក៏ដោយ។
ប្រភពដដែលអះអាងថា បើតាមគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូច្នេះការបោះឆ្នោតនៅកម្ពុជា គឺជាសិទ្ធិរបស់ពលរដ្ឋ តែមិនមែនជាកាតព្វកិច្ចដែលត្រូវបានធានាការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឡើយ។
បក្សមួយនេះរកឃើញថា ពលរដ្ឋខ្មែរមួយចំនួនទាំងក្នុង និងក្រៅប្រទេស...