31 C
Phnom Penh

បក្សប្រឆាំងនៅវេណេហ្សូអេឡា បង្កើតគណៈរដ្ឋមន្ត្រីស្រមោល មុនរបបលោកម៉ាឌូរ៉ូ ក្រឡាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សប្រឆាំង ដែលកំពុងជ្រកកោន នយោបាយនៅក្នុងស្ថានទូតអេស្ប៉ាញ ក្នុងប្រទេសវេណេហ្សូអេឡា បានប្រកាសបង្កើត             រដ្ឋាភិបាល ស្រមោល ដែល ត្រូវបានមើលឃើញថា ជាត្រៀមដើម្បី ចូលកាន់តំណែង ប្រសិនបើរបបលោកប្រធានាធិបតីនីកូឡាស់                   ម៉ាឌូរ៉ូ អាចទាញទម្លាក់ពីអំណាច នៅដំណាច់ឆ្នាំ២០១៩ ។

លោក  Elliott Abram ប្រេសិតពីសេសរបស់លោកត្រាំ បានព្រមានម្ដងទៀតថា លោកម៉ាឌូរ៉ូ ត្រូវស្វែងរកប្រទេសណាមួយដើម្បីជ្រកកោន បើពុំនោះទេ លោកអាចនឹងគ្រោះថ្នាក់ ។

ដោយសារឃើញស្ថានការណ៍នៃការដួលរំលំ របបលោកម៉ាឌូរ៉ូទំនងជៀសមិនរូច  ក្រុមគណបក្ស ប្រឆាំងដែល គាំទ្រដោយអាមេរិក បានសម្រេចបង្កើតគណៈរដ្ឋមន្ត្រីស្រមោល មួយក្រោម ការដឹកនាំរបស់ប្រធានគណបក្ស គឺ លោក Leopoldo Lopez ។ លោក Leopoldo Lopez   ទោះជាលោក រងការព្រមានពីតុលាការហាមធ្វើសកម្មភាពនយោបាយដោយតុលាការកំពូលក៏ដោយ ប៉ុន្តែ សម្រាប់លោក Lopez ដែល មានសហការីដ៏ឆ្នើម គឺលោក វ័នកៃដូ មានជំនឿទុកចិត្តថា នៅពេលខាងមុខនេះ របបលោកម៉ាឌូរ៉ូពិតជាត្រូវដួលរំលំ។

លោក Leopoldo Lopez  គឺជាប្រធានរបស់លោក វ័នកៃដូ ដែលជា ប្រធានរដ្ឋសភា ជំនាន់ក្រោយ គាំទ្រដោយសហរដ្ឋអាមេរិក។   លោក Lopez បានរត់ទៅសុំសិទ្ធិជ្រកកោន នៅក្នុងស្ថានទូតប្រទេសអេស្ប៉ាញ បន្ទាប់ពីលោក ត្រូវ បានលោកកៃដូ ដឹកនាំបាតុករ ទៅរំដោះលោកពីការឃុំខ្លួនក្នុងផ្ទុះ មកចូលរួមធ្វើរដ្ឋប្រហារទំលាក់លោកម៉ាឌូរ៉ូកាលពីថ្ងៃទី៣០មេសាតែមិនបានសម្រេច។

បើតាម ការផ្សាយរបស់សារព័ត៌មាន សហរដ្ឋអាមេរិក ផ្សាយជាភាសាអង់គ្លេស គឺលោកវ័នកៃដូ បានតែងតាំង អោយ លោកLopez  ជាអ្នកបង្កើត រដ្ឋាភិបាលស្រមោលនេះឡើង។ លោកកៃដូថាលោក Lopez គឺជាអ្នកឈានមុខគេ ដើម្បីដឹកនាំគណៈរដ្ឋមន្ត្រីនេះ បើស្ថានការណ៍នយោបាយប្រែប្រួល។

គណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលនេះ គឺដើម្បីកាន់អំណាច ក្នុងកាលៈទេសៈ ណាមួយធ្លាក់មកដល់គឺចំពេល របបលោកម៉ាឌូរ៉ូ កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងនិងស្របពេលសេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងដាំក្បាលទៅរកការក្រឡាប់ ហើយនោះ។  គណៈរដ្ឋមន្ត្រីរបស់គណបក្សប្រឆាំងនេះ អាចនឹងមានការគាំទ្រ ពីបណ្ដាប្រទេសប្រជាធិបតេយ្យធំៗជាង៥០ប្រទេស ដែលគាំទ្រលោកវ័នកៃដូ ជាប្រមុខរដ្ឋស្ដីទី។ រដ្ឋាភិបាល ប្រទេសអេស្ប៉ាញនិយាយថា នឹងមិនប្រគល់ខ្លួនលោក Lopez អោយ អាជ្ញាធរលោកប្រធានាធិបតី ម៉ាឌូរ៉ូ ឡើយ។

អ្នកសង្កេតការណ៍ មើលឃើញថា ការបង្កើតគណៈរដ្ឋមន្ត្រីស្រមោលរបស់គណបក្សប្រឆាំង ដែលគេរំពឹងថានឹងដឹកនាំ ប្រទេសទៅថ្ងៃអនាគត នេះ គឺអាចជាការវាយសំពងទៅលើរបបលោកម៉ាឌូរ៉ូ ដែលកំពុងប្រឈមនឹងការដួលរំលំហើយនេះ។

យ៉ាងណា អ្នកសង្កេតការណ៍នៅតែចោទសួរថាតើរបបលោកម៉ាឌូរ៉ូអាចទាញទម្លាក់ បានឆាប់ៗដោយ វិណាខ្លះ បើ កងទ័ពនៅតែស្មោះស្ម័គ្រនឹងលោកប្រធានាធិបតីម៉ាឌូរ៉ូ ។ តែពួកគេថា អាចធ្វើបានលុះត្រាប្រទេសនេះ ធ្លាក់ក្នុងសង្រ្គាមណាមួយ។

សារព័ត៌មាន របស់រុស្ស៊ី RT ចុះផ្សាយថា ស្ថានការណ៍ទៅរកសង្រ្គាម រវាងកងទ័ព លោកម៉ាឌូរ៉ូនិងកងទ័ព ប្រទេសកូឡំប៊ី គឺនៅពេលនេះ កាន់តែ ធ្ងន់ធ្ងរ។ លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាការពារជាតិ ដើម្បីពិនិត្យមើល ចលនាបង្កសង្រ្គាមដោយ ប្រទេសកូឡំប៊ី ដែល ចលនានេះ កំពុងកើតមាន តាមព្រំដែនប្រទេសទាំងពីរ។ កាលពីបីថ្ងៃមុន នេះ លោកម៉ាឌូរ៉ូបានបញ្ជាអោយដាក់ពង្រាយកងទ័ពតាមព្រំដែន នឹងប្រទេសកូឡំប៊ី ដើម្បីទប់ស្កាត់ ចលនាសង្រ្គាម ណាមួយដែលលោកថា ប្រធានាធិបតី Ivan Duque  មានផែនការ ផ្ដួលរំលំលោកក្រោមលេស ថាវេណេហ្សូអេឡាគាំទ្រពួកសកម្មប្រយុទ្ធប្រឆាំងរបបលោក Ivan Duque។

លោកបាននិយាយដូចនេះថា«យោងតាម ៣២៣នៃរដ្ឋធម្មនុញ្ញ គឺខ្ញុំត្រូវសម្រេចកោះ ប្រជុំក្រុមប្រឹក្សាការពារជាតិ ព្រោះវេណេហ្សូអេឡាដ៏ជាទីស្រឡាញ់របស់យើង រងការគំរាមកំហែង ហើយពីសំណាក់ រដ្ឋាភិបាល កូឡំប៊ី»។

លោកបញ្ជាក់ថា លោកមានភស្តុតាងគ្រប់គ្រាន់ ដែលថា កូឡំប៊ីមានផែនការ ផ្ដួលរំលំរដ្ឋាភិបាលរបស់ លោក ដោយគាំទ្រលោកវ័នកៃដូមេបក្សប្រឆាំងអោយឡើងកាន់អំណាចជំនួសលោក។ អ្នកសង្កេតការណ៍ព្រមាន ថា បើសង្រ្គាមរវាងវេណេហ្សូអេឡា និងកូឡំប៊ីផ្ទុះឡើង គឺជាហានិភ័យដ៏ខ្លាំងនៃរបបលោកម៉ាឌរ៉ូ ព្រោះអាចមានរដ្ឋប្រហារដោយពួកយោធា ដែលគាំទ្រ គណបក្សប្រឆាំង ហើយ គណៈរដ្ឋមន្ត្រីស្រមោលរបស់មេបក្សប្រឆាំង ដឹកនាំដោយលោក Lopez និងលោកវ័នកៃដូ នឹងក្លាយជាគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលអន្តរកាលនៅពេលនោះតែម្ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស