28 C
Phnom Penh

ជំនន់ទឹកទន្លេមេគង្គបានសម្លាប់មនុស្សចំនួន១០នាក់ ហើយជិត១ម៉ឺនគ្រួសាររងការប៉ះទង្គិចធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថាទឹកជំនន់ ពីទន្លេមេគង្គបានបណ្ដាលឱ្យមនុស្សចំនួន១០នាក់ស្លាប់ ហើយពលរដ្ឋជាង៧ម៉ឺនគ្រួសារ ផ្សេងទៀតបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា ខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ មានចំនួន ៥ រួមមានខេត្តស្ទឹងត្រែង ក្រចេះ ខេត្តត្បូងឃ្មុំ កំពងចាម និងខេត្តព្រៃវែង ដែលរងគ្រោះខ្លាំងជាងគេ ហើយពលរដ្ឋជិត១ម៉ឺនគ្រួសារផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ប្រភពដដែលឲ្យដឹងទៀតថា ទឹកជំនន់ទន្លេមេគង្គបានជន់លិចដល់ សាលារៀនជាង ១រយ កន្លែង វត្តអារាមជាង ១រយ កន្លែង និងដំណាំស្រូវជាង ១ម៉ឺន ៥ពាន់ ហិកតា។

កាលពីថ្ងៃទី១០ ខែកញ្ញា រដ្ឋាភិបាលបានប្រកាសភាពអាសន្ន  ហើយស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រៀមចាត់វិធានការទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចនឹងកើនឡើងជាថ្មី ក្នុងពេលដ៏ខ្លីខាងមុខ។

ក្រុមអ្នកឃ្លាំមើលបញ្ហាធនធានធម្មជាតិព្រមានថា ប្រសិនបើកម្ពុជាមិនព្រមទប់ស្កាត់ ឬបង្ក្រាបការជួញដូរព្រៃឈើឲ្យមានប្រសិទ្ធភាពទេ នោះព្រៃឈើខ្មែរនឹងរលាយបាត់បង់អស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដែលអាចនាំឲ្យកម្ពុជា រងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស