34 C
Phnom Penh

សកមត្ថកិច្ចចាប់ខ្លួនពលរដ្ឋសហគមន៍បុរីកីឡាចំនួន១២រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសកម្មជនដីធ្លីសហគមន៍បុរីកីឡាអះអាងថារហូតមកទល់ពេលនេះ សមត្ថកិច្ចសាលាខណ្ឌ ៧មករា បានឃាត់ខ្លួនពលរដ្ឋបុរីកីឡាចំនួន ១២នាក់ ហើយកុមារមួយចំនួនត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្ដារនីតិសម្បទាព្រៃស្ពឺ បន្ទាប់ពីពួកគេបាននាំគ្នាឡើងទៅនៅលើអគារដែលសមត្ថកិច្ចចាប់ផ្ដើមវាយកម្ទេចចោល កាលពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា

ពួកគេនិយាយថា អាជ្ញាធបានចាប់ខ្លួនពលរដ្ឋទាំងនោះទៅសាលាខណ្ឌ ដើម្បីទៅជួបជាមួយអភិបាលខណ្ឌធ្វើការដោះស្រាយសំណង ប៉ុន្តែ អាជ្ញាធរខកខានមិនបានធ្វើដូច្នេះឡើយ។

កាលពីឆ្នាំ២០០៣ រដ្ឋាភិបាលបានសម្បទានសហគមន៍បុរីកីឡាឲ្យក្រុម ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ដើម្បីអភិវឌ្ឍនៅសហគមន៍បុរីកីឡា។ ក្រុម ហ៊ុននេះបានសន្យាសង់អគារចំនួន ១០ជូនពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ ៨អគារប៉ុណ្ណោះ ដោយអះអាងថាក្ស័យធន ហើយនាំឱ្យពលរដ្ឋមួយចំនួនដែលមិនទទួលបានសំណង បាននាំគ្នាទៅស្នាក់នៅបណ្តោះអាសន្នលើអគារចាស់មួយក្នុងសហគមន៍បុរីកីឡារហូតមកដល់បច្ចុប្បន្ននេះ។

ក្រុមអ្នកឃ្លាំមើលសិទ្ធិលំនៅដ្ឋានអះអាងថា រដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់ ហើយការបញ្ជូនពលរដ្ឋទៅមណ្ឌលព្រៃស្ពឺ ដោយមិនព្រមដោះស្រាយសំណងអ្វីជូនពលរដ្ឋនេះថា ជាការគំរាមកំហែងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស