34 C
Phnom Penh

គណៈកម្មាធិការអន្ត្រៃរបស់លោកសមរង្ស៊ីនៅតែសំរេចឲ្យលោក សមរង្ស៊ីវិលចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការអចិន្ត្រៃយ៍របស់លោកសមរង្ស៊ីបានសម្រេចឲ្យលោក សម រង្ស៊ី វិលត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំថ្ងៃខួប ៦៦ឆ្នាំ នៃបុណ្យឯករាជ្យជាតិ។

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃ១៥ ខែកញ្ញា ក្រុមគណៈកម្មាធិការអចិន្ត្រៃរបស់លោកសមរង្ស៊ី បានសម្រេចរៀបចំផែនការសកម្មភាពសម្រាប់ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ចំនួន ៥ចំនុចដែល   សម្រេចឱ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅថ្ងៃ៥ ខែវិច្ឆិកា រៀបចំថវិកាសម្រាប់គាំទ្រដល់កងកម្លាំងផ្ដាច់ខ្លួនរបស់លោក ហ៊ុន សែន ប្រគល់ភារកិច្ចឱ្យរចនាសម្ព័ន្ធបក្សទាំងក្នុង និងក្រៅប្រទេស អនុវត្តន៍ផែនការមាតុភូមិនិវត្តន៍ និងអំពាវនាវឱ្យពលករក្រៅស្រុកចូលរួមជាកម្លាំងនៃការចូលស្រុកនេះផងដែរ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថា រដ្ឋាភិបាលកំពុងខិតខំថែរក្សាសុខសន្ដិភាពរបស់របស់ប្រទេសតាមរយៈការបញ្ជារឲ្យលោកមន្ត្រីចុះមូលដ្ឋានតាមវត្តអារ៉ាមទាំងនោះ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីបន្ទាប់ពីលោកទទួលបានដំណឹងថាក្រុមអ្នកគាំទ្រលោកសមរង្ស៊ីនឹងប្រើប្រាស់ការជួបជុំនៅទីវត្តអារ៉ាមក្នុងពេលបុណ្យភ្ជុំដើម្បីរៀបចំផែនការប្រឆាំងរដ្ឋាភិបាល។

ក្រុមអ្នកឃាំ្លមើលនិយាយថា បក្សនយោបាយធំៗទាំងពីរនៅកម្ពុជាគួរ វិលរកតុចរចារគ្នាដើម្បីបញ្ចប់វិបត្តិនយោបាយដែលកំពុងជាប់គាំងស្ទះនេះ ហើយជំរុញឲ្យមានឯកភាពជាតិរវាងខ្មែរ និងខ្មែរវិញ ទើបប្រទេសជាតិរីកចំរើនជឿនលឿនទៅមុខបាន។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានសកម្មជន និងមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិជិត៣០នាក់ ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន ពីបទបង្ហាញការគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស