38 C
Phnom Penh

របបជនផ្ដាច់ការវេណេហ្សូអេឡាសុំអោយអាមេរិកបើកចំណងការទូតឡើងវិញខណៈស្ថិតក្រោមសម្ពាធទណ្ឌកម្មធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូរ៉ូ កាលពីថ្ងៃពុធទី១៨កញ្ញា អំពាវនាវសុំអោយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំ ស្ដារទំនាក់ទំនងការទូតជាមួយរបបរបស់លោកឡើង វិញខណៈសេដ្ឋកិច្ចនៃរបបរបស់លោក កំពុងក្រឡាប់ដោយសារការដាក់ទណ្ឌកម្មហំព័ទ្ធការនាំប្រេងឆៅពីសំណាក់អាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ័ថា លោកម៉ាឌូរ៉ូបានទទូចដូចនេះ បន្ទាប់ពីលោកបានបង្កើត ក្រុមប្រឹក្សាជាតិ ជាមួយគណបក្សមួយចំនួនដែលក្រុមបក្សប្រឆាំងរបស់លោកវ័នកៃដូចោទថា ជា ក្រុម មនុស្សរបស់លោកម៉ាឌូរ៉ូ។

អាមេរិក និងវេណេហ្សូអេឡា បានផ្ដាច់ទំនាក់ទំនងការទូតជាមួយគ្នា បន្ទាប់ពី សហរដ្ឋអាមេរិក បានទទួលស្គាល់លោក ហ៊ាន់កៃដូ ជាប្រធានាធិបតីស្ដីទីនិងស្របច្បាប់កាលពីថ្ងៃទី២៣មករា ឆ្នាំ២០១៩។

អនុប្រធានាធិបតី របស់លោកម៉ាឌូរ៉ូគឺលោក Delcy Rodriguez បានប្រាប់អ្នកសារព័ត៌មានថា លោកម៉ាឌូរ៉ូចង់ បើកការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតឡើងវិញ នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហើយសំដៅអោយមានដំណោះស្រាយនយោបាយទៀតផង។ យ៉ាងណាក៏ដោយ លោកអនុប្រធានាធិបតី បានរិះគន់សហរដ្ឋអាមេរិក ដែលបរាជ័យក្នុងការព្យាយាម បណ្ដេញលោកម៉ាឌូរ៉ូពីអំណាច។ 

សហរដ្ឋអាមេរិក បានឈានមុខគេ ក្នុងចំណោម៥៤ប្រទេស ដែលគាំទ្រ លោក ហ៊ាន់កៃដូ ជាប្រមុខរដ្ឋស្ដីទីប្រទេសវេណេហ្សូអេឡា ដោយចាត់ទុកលោកម៉ាឌូរ៉ូជាមេដឹកនាំមិនស្របច្បាប់និងមិនស្របនឹងឆន្ទៈរបស់ប្រជាជនដោយសារ មេដឹកនាំបក្សសង្គមនិយមវេណេហ្សូអេឡារូបនេះ ចូលកាន់តំណែងប្រធានាធិបតី ដោយសារកំចាត់បេក្ខជនបក្សប្រឆាំងមិនអោយចូលរួមប្រកួតជាមួយលោកនៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែឧសភា ឆ្នាំ២០១៨។ លោកប្រធានាធិបតីដូណាល់ត្រាំ និយាយថា លោកចង់ឃើញលោកម៉ាឌូរ៉ូចុះចេញពីអំណាចហើយរៀបចំអោយមានការបោះឆ្នោតឡើងវិញ ទើបលោកទទួល             ស្គាល់រដ្ឋាភិបាលថ្មីរបស់ប្រជាជនវេណេហ្សូអេឡា។

តាមប្រភព ដដែល របបលោកម៉ាឌូរ៉ូចង់បង្កើតឡើង នូវចំណងការទូតជាមួយសហរដ្ឋអាមេរិក គឺម្យ៉ាងគត់ ព្រោះសេដ្ឋកិច្ចនៃរបបនេះ កំពុងក្រឡាប់  ហើយម្យ៉ាងទៀតក្រុងការាកាសដឹងថា នៅចុងខែតុលាឆ្នាំ២០១៩នេះ ការដាក់ទណ្ឌដំណាក់កាលធ្ងន់ធ្ងរមួយលើកទៀតនឹងដាក់អោយចូលជាធរមាន គឺរដ្ឋការលោកត្រាំនឹង បញ្ជាអោយក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិកគឺក្រុមហ៊ុនឆេវរ៉ុនបិទភាគហ៊ុនទាំងស្រុងមិនអោយបន្តនាំប្រេងឆៅ ពីវេណេហ្សូអេឡា ទៅលក់អោយបរទេសឡើយ។ 

ស្របពេល លោកម៉ាឌូរ៉ូចង់អោយអាមេរិកមានទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ របបរបស់លោកក៏បានដោះលែង អ្នកទោស នយោបាយនៃក្រុមលោកហ៊ាន់កៃដូ ចំនួន៥៨នាក់គឺកាលពីថ្ងៃម្សិល            មិញ ក្នុងនោះមានទាំងអនុប្រធានរដ្ឋសភារបស់លោកកៃដូផងដែរ។ អនុប្រធានរដ្ឋសភា Stalin Gonzalez និយាយថាលោកនៅតែសកម្មក្នុងការបន្តសកម្មភាពនយោបាយឡើងវិញ ជាមួយនឹង លោក កៃដូ។

ខណៈលោកម៉ាឌូរ៉ូបង្កើតក្រុមប្រឹក្សាជាតិជាមួយបក្សតូចៗ សមាជិកសភារបស់គណបក្សប្រឆាំង ក៏បានតែងតាំងលោក កៃដូជា ប្រធានរដ្ឋសភាប្រចាំឆ្នាំ២០២០ និង ជាប្រធានាធិបតីបណ្ដោះអាសន្ន។

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានអោយដឹងថា រដ្ឋសភាជាតិ នៃប្រទេសវេណេហ្សូអេឡា បានអនុម័តតែងតាំងមេបក្សប្រឆាំង លោក កៃដូឲ្យធ្វើជាប្រធានាធិបតីបណ្តោះអាសន្នគឺភ្លាមៗបន្ទាប់ពី លោកម៉ារ៉ូទទួលបានការព្រមព្រៀងជាមួយបក្សតូចៗ បង្កើតយន្តការបង្រួបបង្រួមជាតិនេះឡើង។

AFP  បានឲ្យដឹងទៀតថា លោក កៃដូគឺជាប្រធានាធិបតីបណ្តោះអាសន្ន ចាប់តាំងពីពេលនេះតទៅ រហូតដល់មានការបោះឆ្នោតជាថ្មី ត្រូវបានធ្វើឡើង។

ប្រទេសវេណេហ្សូអេឡាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏តានតឹងមកដល់សព្វថ្ងៃនេះ គឺបន្ទាប់ពីមេបក្សប្រឆាំង កៃដូ ដែលជាអ្នកគ្រប់គ្រងសំឡេងនៅរដ្ឋសភា បានប្រកាសខ្លួន ជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកជាខ្លាំង តាំងពីខែមីនាឆ្នាំ២០១៩។ ប៉ុន្តែ ប្រធានាធិបតី ម៉ាឌូរ៉ូ ចាត់ទុកលោកកៃដូ ថាជាជនក្បត់ជាតិ និងជាអាយ៉ងរបស់អាមេរិកដែលកំពុងអនុវត្តយុទ្ធសាស្ត្រផ្ដូលរំលំលោកពីអំណាច។ យ៉ាងណាលោក ម៉ាឌូរ៉ូនៅមានប្រទេសច្រើនទៀតគាំទ្រ ដូចជារុស្ស៊ី ចិន តួកគី គុយបា អ៊ីរ៉ង់ កូរ៉េខាងជើង ជាដើម ប៉ុន្តែប្រទេសទាំងនេះ សុទ្ធសឹងតែជាមេដឹកនាំនៃរបបផ្ដាច់ការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស