27 C
Phnom Penh

បាតុករកូរ៉េខាងត្បូងទាមទារឱ្យលោកមូនចែអ៊ីនចុះចេញពីតំណែងព្រោះតែមាន រដ្ឋមន្ត្រីម្នាក់ជាប់រឿងអាស្រូវពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំពោះប្រទេសណា គឺមិនដឹងទេ តែសម្រាប់កូរ៉េខាងត្បូង គឺប្រធានាធិបតី អោយមានតែមានរឿងអាស្រូវបន្តិច គឺងាយនឹងបាត់បង់តំណែង។ ចាប់តាំងពីចុងទសវត្សឆ្នាំ២០០០ មក យ៉ាងហោចណាស់មានប្រធានាធិបតីរបស់ប្រទេសនេះចំនួន៣នាក់ហើយត្រូវបាន                   ដកហូតអំណាចដោយ ចៅក្រម និង ក្រុមរដ្ឋអាជ្ញាដ៏មានឥទ្ធិពល។  

កាលពី ថ្ងៃទី៩តុលានេះ ក្រុមអភិរក្សនិយមច្រើនពាន់នាក់បានប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំងនឹងរដ្ឋមន្រ្ដី ម្នាក់របស់លោកប្រធានាធិបតី មូនចែអ៊ីន គឺ លោក Cho Kuk ដែលបាតុករចោទ ថា ជាមនុស្សមិនស្អាតស្អំ គឺមិនស័ក្ដិសមជារដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ឡើយ។ ក្នុងការទាមទារនេះ បាតុករបានឈានដល់ការតវ៉ាទាមទារឱ្យលោកប្រធានាធិបតី មូនចែអ៊ីន        ចុះចេញពីតំណែង ហើយត្រូវតែប្រើប្រាស់អំណាចដកតំណែងរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ម្នាក់នេះ ពីតំណែង ។

ក្រុមបាតុករ ចោទថា លោក Cho Kuk និងក្រុមគ្រួសារគាត់ផ្ទាល់ ជាប់ទាក់ទងនឹងអំពើពុករលួយក្នុងគ្រួសារ ដោយសារលោកបានសូកលុយទៅកូនម្នាក់ ដើម្បីអោយកូនយល់ព្រមចូលរៀននៅមហាវិទ្យាល័យ  សុខាភិបាលទោះបីកូនបដិសេធក៏ដោយ។នេះ ជាដើមហេតុដំបូង។

តែយូរៗទៅ បាតុកម្មបានបង្កើនសំឡេងរហូតដល់ទាមទារឱ្យលោក              មូនចេអ៊ីនបញ្ចប់តំណែងរបស់ខ្លួនដោយការចុះចេញថែមទៀត។ នេះ បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI ។

តាមរយៈសារព័ត៌មាននេះ គឺ ការប្រមូលផ្ដុំគ្នានេះដឹកនាំដោយមេក្រុមប្រឹក្សាសាសនាកាតូលិក Jeon Gwang-hoon, និង មេដឹកនាំគណបក្សសេរីភាពកូរ៉េលោក Hwang Kyo-ahn។

ក្នុងព្រឹត្តិការណ៍នេះ  ក៏មានក្រុមអ្នកអភិរក្សនិយមរួមនឹងក្រុមស្ដាំនិយមនៃគណបក្សសាធារណរដ្ឋបានប្រមូលផ្ដុំគ្នានៅឯមជ្ឈមណ្ឌលសេអ៊ូល នៅ ចុងរ៉ូ និងនៅតំបន់ Gwanghwamun ។

កំហឹងរបស់អ្នកតវ៉ា បានពុះកញ្រ្ជោលជាខ្លាំង។ពួកគេរិះគន់ប្រព័ន្ធយុត្តិធម៌របស់ប្រទេសក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី មូនចែអ៊ីន។ ក្រុមតវ៉ាបាននិយាយថា លោកCho Kuk មិនសមជារដ្ឋមន្ត្រីយុត្តិធម៌ ហើយកាន់តែមិនសមទៀតនោះ លោកជាអ្នកចូលមកកែទម្រង់ ការិយាល័យ រដ្ឋអាជ្ញា ដែលបានធ្វើការត្រឹមត្រូវមកហើយនោះ។ 

ក្នុងពេលនោះដែរ បាតុករបានទទូចឱ្យទម្លាក់បទចោទលើអតីតប្រធានាធិបតីPark Geun-Hye តែតម្រូវឱ្យចាប់ខ្លួនរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ចូលពន្ធនាគារជំនួសលោកស្រីវិញ។

បាតុករបានគ្រវីទង់ជាតិរបស់ខ្លួន ហើយស្រែកទ្រហឹងថា មូនចែអ៊ីន លាលែងទៅ និង ត្រូវចាប់ខ្លួន Cho Kuk ! 

ក្នុងបទសម្ភាសរបស់ UPI បាតុករវ័យ៦៨ឆ្នាំម្នាក់មិនពេញចិត្តនឹងការដឹកនាំរបស់លោកមូនទៀតទេ។ បុរសនេះ ថា លោកចង់ឱ្យលោកមូនចែអ៊ីនចុះចេញទៅព្រោះម្នាក់នេះជាមនុស្សកុហកមិនគួរឱ្យទុកចិត្តបានទៀតទេ។

ស្របពេលនោះ ដែរ ក៏មានសមាជិកសហគមន៍អនឡាញមួយបើកព្រឹត្តិការណ៍ជិតសភាជាតិបែរជាមកគាំទ្ររដ្ឋមន្រ្ដីក្រសួងយុត្តិធម៌រូបនោះទៅវិញ ហើយថ្កោលទោសចំពោះការស្រែក របស់ក្រុមបាតុករដែលមាននិន្នាការមកពីបក្សសាធារណរដ្ឋ។

លោកមូនចេអ៊ីនទើបចេញក្រឹត្យតែងតាំងលោក Cho Kuk កាលពីខែកញ្ញាឆ្នាំ២០១៩នេះក្នុងគោលបំណងស្វែងរកសមាសភាពអ្នកដឹកនាំដែលអាចកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៃអង្គអយ្យការ បន្ទាប់ពីអតីតជំនួយការ ជាន់ខ្ពស់របស់លោកប្រេធានាធិបតី គឺម្នាក់នេះ ដាក់អោយទទួលបន្ទុកកិច្ចកាស៊ីវិលត្រូវបានស៊ើបអង្កេតរកឃើញថាប្រព្រឹត្តអំពើពុករលួយ។

រឿងអាស្រូវ របស់លោក Cho Kuk វិញដែលបានធ្វើឱ្យអាប់យសដល់ប្រធានាធិបតី ដែលទើបឡើងកាន់អំណាចក្នុងឆ្នាំ២០១៧  នាំអោយប្រជាជន កូរ៉េខាងត្បូង ចោទសួរថា ការកសាងតម្លាភាពក្នុងបទចោទ អតីតប្រធានាធិបតី Park Geun-Hye  ថាតើ យុត្តិធម៌ឬទេ ។

ទើបឡើងកាន់អំណាចមួយខែសោះ  លោក Cho Kuk បានពង្រាងផែនការផ្លាស់ប្ដូរកំណែទម្រង់ការិយាល័យអយ្យការ ក្នុងគោលបំណងកាត់បន្ថយអំណាចក្នុងកិច្ចស៊ើបអង្កេតរបស់ពួករដ្ឋអាជ្ញា។

តែយ៉ាងណាក៏ដោយ ក្រុមរដ្ឋអាជ្ញា  បានបើកការស៊ើបអង្កេតលើជំនួញរបស់ក្រុមគ្រួសាររដ្ឋមន្រ្ដីលោក Cho Kuk តាំងពីលោកជាជំនួយការរបស់ លោកប្រធានាធិបតីមូនចែអ៊ិន។

លោក Cho Kuk និងភរិយា ក៏ត្រូវបានចោទពីការក្លែងឯកសារក្លែងក្លាយដើម្បីជួយកូនស្រីលោកបានចូលរៀននៅសាលាពេទ្យ។ ករណីនេះ ពួករដ្ឋអាជ្ញាបានចេញដីកាកោះហៅមកសួរនាំពីរបីដងមកហើយ តែលោកបានច្រានចោលលើរឿងនេះ។

ជាការកត់សំគាល់ប្រធានាធិបតីកូរ៉េខាងត្បូង៣រូបបានអស់អំណាចភ្លាមៗដោយសារតែស្ថាប័នតុលការរកឃើញថាពួកគេបានប្រព្រឹត្តិពុករលួយ។ក្នុងនោះមាន អតីតប្រធានាធិបតី អាណត្តិឆ្នាំ២០០៨ដល់២០១៣ គឺលោក លីយ៉ុងបាក់ ដែលបច្ចុប្បន្នកំពុងអនុវត្តទោស15ឆ្នាំចាប់ពីឆ្នាំ២០១៨ ដោយជាប់ពីបទសូកប៉ាន់និងលួចលុយជាតិ។

ចំណែកលោកស្រី Park Geun-Hye ត្រូវអនុវត្តទោសដល់ទៅ២៤ឆ្នាំក្រោយរកឃើញថាលោកស្រីសមគំនិតប្រព្រឹត្តអំពើពុករលួយដោយប្រើប្រាស់អំណាចប្រធានាធិបតីជួយមិត្តភក្ដិរបស់ខ្លួន។អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺអតីតប្រធានាធិបតី លោក រ៉ូ ម៉ូន យ៉ុន បានធ្វើអត្តឃាតខ្លួនឯងក្នុងឆ្នាំ២០០៨ក្នុងវ័យ៦២ឆ្នាំក្រោយពីពាក់ព័ន្ធរឿងអាស្រូវលួចលុយជាតិ៦លានដុល្លារ។ លោកបានធ្វើអត្តឃាតដោយលោតពីភ្នំ។

ឥលូវនេះដល់វេន លោក មូនចែអ៊ីនម្ដងហើយ ដែលបាតុករកំពុងបណ្ដេញចេញពីអំណាចថាតើ លោកមានវាសនាដូចនឹងប្រធានាធិបតីមុនៗរបស់លោកដែរឬទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស