30 C
Phnom Penh

ព្រឹទ្ធសភាអាមេរិកបានផ្តល់លុយជាង១រយលានដុល្លារដល់កម្ពុជាដើម្បីទប់ទល់ឥទ្ធិពលចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសកម្ពុជា អាចនឹងទទួលបានថវិកាជំនួយពីសហរដ្ឋអាមេរិក ចំនួន ១១៣លានដុល្លារក្នុងឆ្នាំ២០២០ បើរាជរដ្ឋាភិបាលគិតគូរដល់អធិបតេយ្យជាតិរបស់ខ្លួន និង គោ រពរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

កាលពីចុងខែកញ្ញាកន្លងទៅនេះ គណៈកម្មាធិការកំណត់ថវិកាចំណាយនៃព្រឹទ្ធសភាស.រ.អា បានកំ ណត់ថវិកាសម្រាប់ក្រសួងការបរទេសខាងកិច្ចការទូត និង កម្មវិធីអន្តរជាតិ ដោយបែងចែកសម្រាប់កម្ពុជាក្នុងឆ្នាំសារពើពន្ធ ២០២០ចំនួន១១៣លានដុល្លារ។

តាមសេចក្តីស្នើច្បាប់លេខ អេស  ២៥៨៣ (S. 2583) គណៈកម្មាធិការកំណត់ថវិកាចំណាយនៃព្រឹទ្ធសភា ចែងថា៖ ជំនួយ ១១៣លានដុល្លារ យកទៅប្រើប្រាស់បានដរាបណារដ្ឋមន្រ្តីការបរទេសអាមេរិកចេញសេចក្តីបញ្ជាក់ថា៖

កម្ពុជា ពង្រឹងសន្តិសុខ និង ស្ថិរភាពក្នុងតំបន់ទាក់ទងនឹងវិវាទដែនដីក្នុងសមុទ្រចិនខាងត្បូង ហើយអនុវត្តការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។

កម្ពុជា ការពារអធិបតេយ្យជាតិ មិនឲ្យចិនមានឥទ្ធិពលក្នុងទឹកដីកម្ពុជា ដោយបង្ហាញឲ្យឃើញ ច្បាស់ថា កម្ពុជា មានអព្យាក្រឹតភាពនៅមូលដ្ឋាននាវាចរណ៍ រាម គ្មានមូលដ្ឋានយោធាបរទេស គ្មានការប្រើប្រាស់តំបន់អភិវឌ្ឍន៍ តារា សាគរ សម្រាប់កងទ័ព។

កម្ពុជា គោរពសិទ្ធិ សេរីភាព និង ការទទួលខុស ត្រូវនានា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

ក្រៅពីនេះ រដ្ឋមន្រ្តីក្រសួងការបរទេស មិនចាំ បាច់បញ្ជាក់ទេចំពោះការចំណាយថវិកានេះទៅ លើកម្មវិធីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សុខុ មាលភាព ការអប់រំ បរិស្ថាន ហើយនិងកម្មវិធីឯទៀតដែលសម្រាប់ពង្រឹង និង ការពារអធិប តេយ្យកម្ពុជា ព្រមទាំងកម្មវិធីណែនាំ ពន្យល់ ផ្តល់ព័ត៌មានដល់ពលរដ្ឋខ្មែរ អំពីកិច្ចប្រឹងប្រែងបញ្ចូលឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីការបរទេសអាមេរិក មិនចាំបាច់រាយ ការណ៍បញ្ជាក់ទេ បើថវិកានេះ ប្រើសម្រាប់កម្មវិធីស្រាវជ្រាវ អប់រំរឿងទាក់ទងនឹងខ្មែរក្រហម កម្មវិធីខាងភាសាខ្មែរដើម្បីឃ្លាំមើល ផលិតជាផែនទី និង ផ្សព្វផ្សាយអំពីបំណងចិនធ្វើអាណានិគមលើកម្ពុជា ដូចជានៅក្រុងព្រះសីហនុ បាវ៉ិ ប៉ោយប៉ែត កោះកុង និង តំបន់ជាប់ព្រំដែនជាមួយប្រទេសវៀតណាម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស