27 C
Phnom Penh

លោក ហ៊ុន សែន អះអាងថា បើត្រូវគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស វត្តមានព្រះមហាក្សត្រ នឹងត្រូវបញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នជាពេលវេលាកម្ពុជា អនុវត្តតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនមែនជាការគោរពលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះឡើយ។ 

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យមួយនារាជធានីភ្នំពេញនៅថ្ងៃនេះ  លោក ហ៊ុន សែន អះអាងថាបើកម្ពុជាត្រូវអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស តាមរយៈការដោះលែងមេដឹកនាំខ្មែរក្រហម គឺលោក ខៀវ សំផន ដែលកំពុងជាប់ឃុំ ហើយរំលាយតុលាការកូនកាត់ខ្មែរក្រហមចោលតែម្តង។

លើសពីនេះ លោកថា បើកម្ពុជាអនុវត្តកិច្ចស្មារតីនៃកិច្ចព្រមព្រៀងនេះ វត្តមានព្រះប្រមុខរដ្ឋ ឬព្រះមហាក្សត្រ នឹងត្រូវបានបញ្ចប់ ដោយមិនត្រូវ មានទៀតឡើយ។

សម្រាប់អ្នកវិភាគវិញយល់ថា ស្មារតី ឬខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ នៅតែមានសុពលភាពតាំងពីពេលបង្កើតឡើង មកទល់ពេលបច្ចុប្ប្ន និងសម្រាប់ទៅថ្ងៃអនាគត សម្រាប់ដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង។

ការជំរុញឱ្យមាន ការគោរពសិទ្ធិមនុស្ស ការធានាបាននូវសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ពិសេសការការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពជាតិ បូរណភាពទឹកដីដែលមិនអាចរំលោភបាន ព្រមទាំងធានាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាផងដែរ។

ដោយឡែកសមាជិករដ្ឋសភាអាមេរិកមួយរូប លោក Alan Lowenthal  បានថ្លែងក្នុងពិធីរំលឹកខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលប្រារព្ធធ្វើឡើងក្នុងរដ្ឋសភាអាមេរិកកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលលោកហ៊ុន សែន មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឱ្យបានពេញលេញឡើយ។

តំណាងរាស្រ្តអាមេរិករូបនេះអះអាងថា កិច្ចព្រមព្រៀងនេះ គឺជាការបញ្ចប់ជាផ្លូវការនូវសង្គ្រាមកម្ពុជា – វៀតណាម ដែលកើតឡើងរយៈពេលជិត ១១ ឆ្នាំ ក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យឬ របបខ្មែរក្រហម។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាពេលនោះ បានសន្យាថាធានាឱ្យមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សពេញលេញសម្រាប់ប្រទេសកម្ពុជា។ លោកបន្តថា រយៈពេល ៣ ទសវត្សរ៍ក្រោមការដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន កម្ពុជាមិនបានគោរពកិច្ចសន្យារបស់ខ្លួននោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស