41.3 C
Phnom Penh

រដ្ឋាភិបាលប្រទេស Cyprus ថា នឹងស៊ើបអង្កេតលើឯកសារផ្តល់សញ្ជាតិឱ្យសែស្រឡាយលោក ហ៊ុន សែន បានសញ្ជាតិនៅប្រទេសខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលប្រទេស Cyprus អះអាងថា ខ្លួននឹងស៊ើបអង្កេតតាមដំណាក់កាលនីមួយៗ លើករណីដែលសាច់ញាតិរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលទទួលបានសញ្ជាតិពីប្រទេសមួយនេះហើយរដ្ឋាភិបាល Cyprusក៏បានព្រមានដកហូតលិខិតឆ្លងដែនពួកគេប្រសិនបើចាំបាច់។ ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

ការអះអាងរបស់រដ្ឋាភិបាលប្រទេស Cyprus ធ្វើឡើងក្រោយពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuter) កាលពីសប្តាហ៍មុន បានចេញផ្សាយរបាយការណ៍របស់ខ្លួនដោយបង្ហាញពីសមាជិកសែស្រឡាយ និងមន្ត្រីជាន់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានទ្រព្យសម្បត្តិនៅបរទេសរាប់សិបលានដុល្លារសហរដ្ឋអាមេរិក។

សែស្រឡាយលោក ហ៊ុន សែន ទាំងនោះរួមមាន អ្នកស្រី ហ៊ុន គឹមឡេង ដែលជាភរិយាអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និង កូនបង្កើតរបស់លោក ហ៊ុន ណេង បងប្រុសបង្កើតលោក ហ៊ុន សែន និងកូនស្រី២នាក់ទៀត។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និងភរិយារបស់លោក គឺអ្នកស្រី អ៊ឹម ប៉ូលីកា ។

ចំណែក អ្នកជំនួញល្បីល្បាញរឿងរំលោភដីធ្លីពលរដ្ឋ និងរំលោភដីឆ្នេរសមុទ្រកំពង់សោម អ្នកស្រី ជឹង សុភាព ហៅយាយ ភូ និងស្វាមីរបស់គាត់ ដែលជាសមាជិព្រឹទ្ធសភា ពីខាងគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃីន។ ភរិយារបស់ពួកគេទទួលបាន សញ្ជាតិ  Cypriots ក្នុងអំឡុងឆ្នាំ២០១៦ និង ២០១៧ ក្រោយការបោះទុនវិនិយោគនៅប្រទេសកូនកោះមួយនេះជាង ២លានដុល្លារសហរដ្ឋអាមេរិក ហើយក្រៅពីនោះពួកគេក៏កំពុងស្វែងរកសញ្ជាតិ Cypriotsជាបន្តបន្ទាប់។

រ៉យទ័រ បានអះអាងថា ការស៊ើបអង្កេតអំពីការទិញសញ្ជាតិនេះ ត្រូវបានប្រកាសដោយអ្នកនាំពាក្យរដ្ឋាភិបាលនៃប្រទេសនេះគឺលោក Prodromou ហើយថារដ្ឋាភិបាលនេះនឹងពិនិត្យឡើងវិញនូវភាពជាពលរដ្ឋដែលត្រូវបានផ្តល់ទៅឱ្យសាច់ញាតិ និងមនុស្សចំនួន ៨ នាក់ដែលស្និតនឹង លោកហ៊ុន សែន។

ការសើរើអំពីបញ្ហានេះ ក្រោយពេលមានការចោទដេញដោលចំពោះការផ្តល់សញ្ជាតិឱ្យសាច់ញាតិរបស់លោក ហ៊ុន សែន ពីសំណាក់ក្រុមបក្សប្រឆាំងនៃប្រទេស Cyprus។

ប្រទេស Cypriots មានផែនការវិនិយោគដើម្បីទទួលបានសញ្ជាតិដោយបង្កើតឡើងតាំងពីឆ្នាំ២០១៣ ដែលក្នុងនោះការវិនិយោគទឹកប្រាក់អប្បបរមា ២ លានអឺរ៉ូ ឬជាង ២ លានដុល្លារ ព្រមទាំងអាច អាចទិញលិខិតឆ្លងដែន និងការធ្វើដំណើរដោយគ្មានទិដ្ឋាការនៅទូទាំងសហភាពអឺរ៉ុបទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស