30.7 C
Phnom Penh

អ្នកទោសនយោបាយម្នាក់ នៅម៉ាឡេស៊ីនឹងក្លាយជានាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកមហាធាមហាម៉ាត់បានអះអាងជាថ្មីម្ដងទៀតថាលោកនឹងផ្ទេរតំណែងនាយករដ្ឋមន្រ្ដីជូនទៅអតីតមេបក្សប្រឆាំងអាន់វ៉ាអ៊ីប្រាហ៊ីម តាមការសន្យារបស់លោកដែលបានធ្វើឡើង អំឡុងពេលលោក ឃោសនា បោះឆ្នោតសភាកាលពីខែឧសភា ឆ្នាំ២០១៨។

លោកអាន់វ៉ាអ៊ីប្រាហ៊ិម ធ្លាប់ជាប់ពន្ធនាគារចំនួន២ ដង មកហើយ ដែលម្ដងមានរយៈពេល៥ឆ្នាំ។  ចុងក្រោយលោកអាន់វ៉ា ត្រូវកាត់              អោយជាប់ទោសម្ដងទៀតក្នុងសំណុំរឿងដដែល គឺការស្រឡាញ់ភេទដូចគ្នា កាលលោកជារដ្ឋមន្ត្រីសេដ្ឋកិច្ច។ លោកជាប់ទោស ដូចករណីនេះ គឺពីឆ្នាំ២០១៣ -២០១៨។

បើដូចនេះមែន គឺលោកអាន់វ៉ានឹងក្លាយជានាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសម៉ាឡេស៊ី ដែល ជាអ្នកទោស នយោបាយ សម័យលោក ណាជីពរ៉ាហ្សាក់  ដែលកំពុងជាប់ចោទ ក្រោម បទចោទ ២១ករណី  ក្នុងនោះ មានទាំងករណីអំពើពុករលួយ និងបំពានអំណាចរដ្ឋ ឋានៈលោកនាយករដ្ឋមន្ត្រី។

សារព័ត៌មានម៉ាលេស៊ី The Star online  បានចុះផ្សាយថាលោក               មហាធាបានបញ្ជាក់ដូចនេះបន្ទាប់ពីលោក បានវិលត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ហើយត្រូវបាន អ្នកសារព័ត៌មាន សួរលោក អំពីពាក្យលេចលឺមកថាលោកចង់ ផ្ទេរតំណែងរបស់លោកទៅឱ្យរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុគឺលោក Zzmin Alli ដែលការនេះនាំឱ្យមានការចោទសួរអំពីការសន្យារបស់លោកអំឡុងយុទ្ធនាការបោះឆ្នោតដែលថាលោកនឹងផ្ទេរតំណែងទៅឱ្យលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅឆ្នាំ២០២០នេះ។

លោកមហាធាបានបញ្ជាក់ទៀតថា ទោះជាមានសំណើខ្លះៗពីសមាជិកសភាមួយចំនួនសុំឱ្យលោករក្សាតំណែងនេះរហូតដល់ការបោះឆ្នោត២០២៣គឺលោកមិនអាចរំលោភកិច្ចសន្យារបស់លោកបានឡើយ។លោកថា លោកនឹងចុះចេញពីតំណែងនេះយ៉ាងពិតប្រាកដហើយផ្ទេរតំណែងរបស់លោក ដោយសន្ដិវិធីទៅលោកអាន់វ៉ាអ៊ីប្រាហីម ។

តែលោកថា លោកនឹងផ្ទេរតំណែងនេះ នៅពេលណា លោកត្រួសត្រាវផ្ដូវ សម្រាប់លោកអាន់វ៉ាបានសព្វគ្រប់សិន ។ លោកថាជាពិសេស លោក ត្រូវប្រើអំណាចដើម្បី ចាត់ចែងនិងរឹបអូសទ្រព្យសម្បត្តិ របស់ មូលនិធី 1 MDB នូវប្រាក់ជិត៧០០លានដុល្លារ ដែលបាត់ទៅដោយសារអំពើពុករលួយ សម័យកាលរបស់នាយកករដ្ឋមន្ត្រីរបស់លោកណាជីព យកត្រឡប់មកវិញ។

លោកមហាធាមហាម៉ាត់ឆ្នាំនេះលោកមានអាយុ៩៤ឆ្នាំ។អ្នកនយោបាយជើងចាស់នេះឡើងកាន់អំណាចបន្ទាប់ពីផ្ដួលនាយករដ្ឋមន្រ្ដីជីពរ៉ាហ្សាក់នៅក្នុងកាបោះឆ្នោតសភាខណៈលោកអាន់វ៉ានៅក្នុងពន្ធនាគារ។ ប៉ុន្ដែជ័យជំនះរបស់លោកមហាធា កើតឡើងដោយសារលោកបានចាប់ដៃជាមួយនឹងគណបក្សរបស់លោកអាន់វ៉ា។

នៅក្នុងបទសម្ភាសជាមួយ The Star online  លោកមហាធាបានសន្យាថាលោកចង់កាន់តំណែង ២ឆ្នាំកន្លះទៅ៣ឆ្នាំហើយនឹងផ្ទេរតំណែងនេះទៅអោយលោកអាន់វ៉ា ដែលជាអតីតអ្នកទោសនយោបាយនិងជាគូប្រជែងរបស់លោកណាជីពដែលកំពុងមានទោសជាប់នឹងខ្លួន។

លោកមហាធាធ្លាប់កាន់តំណែងនាយករដ្ឋមន្រ្ដីចំនួន២០ឆ្នាំកន្លងមកហើយ កាលពីទសវត្ស៩០និង២០០០។

លោកឆក់ចូលធ្វើនយោបាយឡើងវិញដោយបោះបង់បក្សចាស់របស់លោកចោលគឺគណបក្សUMNO ព្រោះតែបក្សនេះដែលស្ថិតនៅក្រោម ការដឹកនាំ របស់លោកណាជីព ធ្វើឱ្យមានរឿងអាស្រូវ យ៉ាងខ្លាំង ។

ចំណែកឯលោកអាន់វ៉ាអ៊ីប្រាហ៊ីមបច្ចុប្បន្នមានអាយុ៧២ឆ្នាំត្រូវបានលោកមាហាធាថ្វាយលិខិតទៅព្រះមហាក្សត្រសុំលើកលែងទោសដែលលោកមានទោសពីបទស្រលាញ់មនុស្សប្រុសដូចគ្នា ប៉ុន្ដែករណីនេះគឺជារឿងនយោបាយព្រោះដោយសារ តែលោកណាជីពខ្លាចប្រជាប្រិយភាពរបស់លោកអាន់វ៉ាហើយក៏ផ្ដើមឱ្យមានការចោទប្រកាន់ជាថ្មីទៀតដើម្បីឱ្យមេបក្សប្រឆាំងនេះបាត់បង់សិទ្ធិធ្វើនយោបាយ។

លោកអាន់វ៉ាអ៊ីប្រាហីមនឹងក្លាយជានាយករដ្ឋមន្រ្ដីហើយលោកណាជីពពេលនេះកពុងតែប្រែក្លាយខ្លនលោកទៅជាអ្នកទោសវិញម្ដង។ក្នុងសំណុំរឿងពុករលួយនេះនាំឱ្យលោកណាជីពអាចមានទោសរហូតដល់ទៅ៣៥ឆ្នាំ។នេះបើតយោងតាមច្បាប់នៃប្រទេសម៉ាឡេស៊ី។

លោកអាន់វ៉ាអ៊ីប្រាហ៊ីមបានថ្កោលទោសលោកណាជីពយ៉ាងខ្លាំងហើយបានទាមទារឱ្យតុលាការផ្ដន្ទាទោសអតីតនាយករដ្ឋមន្រ្ដីនេះយ៉ាងធ្ងន់ធ្ងរ។

លោកអាន់វ៉ាអ៊ីប្រាហីមនឹងក្លាយជានាយករដ្ឋមន្រ្ដីក្នុងអន្ដរកាលដែលគូប្រកួតរបស់លោកគឺលោកណាជិពក្លាយជាអ្នកទោសវិញម្ដង។ លោក អាន់វ៉ាត្រូវបាន ពណ៌នាថា ជា អ្នកទោស មនាសិកា ហើយ ជាជើងឯកខ្លាំងជាងគេ ខាងប្រជាធិបតេយ្យនៅម៉ាឡេស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស