អ្នកស្រី Jeanine Anez Chavez ជាប្រធានាធិបតីនៃប្រទេស Bolivia ឡើងកាន់អំណាចក្រោយរដ្ឋប្រហារ បានប្រកាសគាំទ្រមេបក្សប្រឆាំង លោក Juan Guiado ជាប្រធានាធិបតីនៃ វេណេហ្សូអេឡាដែល លោកស្រីថានឹងបញ្ជូន ឯកអគ្គរដ្ឋថ្មី ទៅកាន់រដ្ឋធានីការរាកាសឆាប់ៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន អ៊ីរ៉ង់ FNA បានចុះផ្សាយថា អ្នកស្រី Chavez ដែលសហរដ្ឋអាមេរិក ប្រកាសគាំទ្រ ជាខ្លាំង បានប្រកាសខ្លួនឯងជាប្រធានាធិបតី កាលពីថ្ងៃអង្គារទី១២វិច្ឆិកា ដោយពុំមានការបោះឆ្នោត។ លោកស្រីបានអរគុណ លោកGuiado ដែលបានទទួលស្គាល់រដ្ឋាភិបាលរបស់អ្នកស្រី។
អ្នកស្រីបន្ថែមថា ឋានៈអ្នកស្រីជាប្រធានសភាធម្មនុញ្ញ Bolivia នឹងតែងតាំង ឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅប្រទេស វេណេហ្សូអេឡា ហើយ នឹងពិនិត្យឡើងវិញ ឯកអគ្គរដ្ឋទូតវេណេហ្សូអេឡា ប្រចាំនៅប្រទេស Bolivia ។ អ្នកស្រីអះអាងថា អ្នកស្រីនឹងរង់ចាំការតែងតាំងដោយលោក Guiado ។
លោក Guiado បានបញ្ជូនសារឆ្លើយតប តាមរបស់ Twitter លោក ដោយទទួលស្គាល់ អ្នកស្រី Jeanine Anez ជាប្រធានាធិបតី បណ្ដោះអាសន្ននៃប្រទេស Bolivia ។ សាររបស់លោក Guiado បន្តថា ស្ថានការណ៍នយោបាយនៃប្រទេសរបស់អ្នកស្រី គឺមានស្ថានដូចគ្នាទៅនឹងប្រទេសវេណេហ្សូអេឡា។ ក្នុងន័យនេះ ប្រទេសទាំងពីរនឹងមានសេរីភាពឆាប់ៗនេះ។
ភ្លាមៗបន្ទាប់ពីចូលកាន់តំណែង អ្នកស្រី Anez បាន សន្យាអោយមានការបោះឆ្នោតឡើងវិញ ដែលលោកស្រីថា ការបោះឆ្នោតឡើងវិញនេះ គឺជាបុព្វហេតុនៃការផ្ដួលរំលំលោក EWO Morales។ អ្នកស្រីសង្ឃឺមថា ការបោះឆ្នោត ឡើងវិញនេះ គឺជាការឆ្លុះបញ្ជាំងពីឆន្ទៈរបស់ប្រជាជន Bolivia ។
នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២០វិច្ឆិកា លោក EWO Morales ត្រូវបាន គណៈកម្មការរៀបចំការបោះឆ្នោត ប្រកាសថា បុរសម្នាក់នេះ បានបន្តឈ្នះឆ្នោតមួយអាណត្តិទៀត។ តែនៅថ្ងៃជាមួយគ្នានេះ បក្សប្រឆាំងបានដឹកនាំតវ៉ា នៅទូទាំងប្រទេសដោយទាមទារអោយ បោះឆ្នោតឡើងវិញ ។
តែក្រោយមកក៏ផ្ទុះកុបកម្ម បណ្ដេញលោក Morales ពីអំណាចតែម្ដង។ ការផ្ទុះការតវ៉ារបស់ក្រុមប្រឆាំង ដោយសារតែ Morales គឺជាប្រធានាធិបតីជាប់ឆ្នោត ក្លែងក្លាយពីការបន្លំសន្លឹកឆ្នោត។ បច្ចុប្បន្ន លោក Morales ស្ថិតនៅក្នុងប្រទេសម៉ិចស៊ីចកូ ទីដែលលោក សុំសិទ្ធិជ្រកកោនផ្នែកនយោបាយ ហើយ ម្យ៉ាង ប្រទេសនេះ ជាមហាមិត្តរបស់លោក។
ចំណែក លោក Guaido បានអំពាវនាវសុំពលរដ្ឋនិងអ្នកគាំទ្រ លោក ចេញធ្វើបាតុកម្មជាថ្មីទៀត នៅថ្ងៃទី១៦វិច្ឆិកា ដែលលោកថាជាការគាបសង្កត់ ជនផ្ដាច់ការ Nicolas Maduro ចុះចេញពីតំណែង។
លោក Guaido សង្ឃឹមថា ពលរដ្ឋនិងកងទ័ពវេណេហ្សូអេឡា នៅពេលនេះ នឹងយកគំរូតាម ប្រជាជននិងកងទ័ព នៃប្រទេស Bolivia ដែលបានទំលាក់លោក Maduro បានដោយជោគជ័យ។ លោកបន្តទៀតថា បាតុកម្មដែលលោកដឹកនាំ ធ្វើនៅថ្ងៃទី១៦តុលា នឹង ជាចលករធំមួយដាក់សម្ពាធ លោកម៉ាឌូរ៉ូចាកចេញពីអំណាច។
យ៉ាងណា ក៏ដោយ លោកMaduro បានបញ្ជាអោយកងទ័ពដាក់ពង្រាយ តាមដងផ្លូវ និងនៅទូទាំងប្រទេសដើម្បីត្រៀមបង្ក្រាប បើបាតុកម្មបង្កហិង្សា។
កាលពីថ្ងៃទី៣០ឧសភា ឆ្នាំ២០១៩ លោកGuiado បានដឹកនាំបាតតុកម្មទ្រង់ទ្រាយធំ គឺដូចជាព្រឹត្តិការណ៍រដ្ឋប្រហារ នៅក្នុងប្រទេស Bolivia ប៉ុន្តែព្រឹត្តិការណ៍នៅពេលនោះ មិនបានសម្រេច ទោះជាអាមេរិកនៅពីក្រោយ ក៏ដោយ គឺដោយសារកងទ័ពនៅតែគាំទ្រ លោកMaduro ។
ប៉ុន្តែមានការព្រមានថា របបលោកម៉ាឌូរ៉ូ អាចនឹងរំលំដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសវេណេហ្សូអេឡាក្រោមសម្ពាធនៃទណ្ឌកម្មរបស់ អាមេរិក សហភាពអឺរ៉ុប និង ប្រទេសជិតខា កំពុងតែក្រឡាប់ ដែល មិនអាចស្ដាររួចឡើយ ៕