29 C
Phnom Penh

ប្អូនប្រុសបុរសខ្លាំងស្រីលង្កាសន្យាពិនិត្យកម្ចីចិនរាប់ពាន់លានដុល្លារឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៃប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា គឺជ័យជម្នះបានទៅលើលោក Gotabaya Rajapaksa ដែលជាអតីតរដ្ឋមន្រ្ដីការពារជាតិ និងជាប្អូនប្រុសបង្កើតរបស់បុរសខ្លាំងMahida rajapaksa ដែលធ្លាប់កាន់តំណែងប្រធានាធិបតីអស់រយៈពេល១០ឆ្នាំ នៅចន្លោះឆ្នាំ២០០៥ ដល់២០១៥។

លទ្ធផលនៃការបោះឆ្នោតបានប្រកាសថាលោក Gotabaya បានឈ្នះឆ្នោតដោយសម្លេងជាង៥២% លើគូប្រជែងរបស់ខ្លួន គឺលោក Saith Premadasa ដែលទទួលបានជិត៤២% មកពីគណបក្សកាន់អំណាច UNP ។ សារព័ត៌មាន Daily Mail បានចុះផ្សាយថា ជ័យជម្នះរបស់ លោក Gotabaya  បានមកពីសហគមន៍ Sinhala និងអ្នកកាន់សាសនា ព្រះពុទ្ធ ។

នៅក្នុងពិធីស្បថចូលកាន់តំណែងនៅ ថ្ងៃច៍ន្ទទី១៨ ខែវិច្ឆិកានេះ លោក Gotabaya បានសច្ចាថានឹងធ្វើអោយប្រទេសស្ត្រីលង្កា មានសន្តិភាព និងការបង្រួបបង្រួមជាតិ ជាមួយសហគមន៍ ខ្លាតាមីល ដែលធ្លាប់មានសង្រ្គាមស៊ីវិលជាមួយពួក Sinhala ជិត៣ទសវត្សដែលបុរសនេះនិងបងប្រុសរបស់លោកគឺលោក Mahida rajapaksa ជាអ្នកវាយកំទេចពួកសហគមន៍ ខ្លាតាមីល បណ្ដាលអោយមនុស្ស ៤ម៉ឺននាក់ ស្លាប់។

លោក Gotabaya ត្រូវបានកត់ត្រានៅក្នុងបញ្ជីរបស់កអង្គការសិទ្ធិមនុស្សអន្តរជាតិថា ជាអ្នកបង្កសង្រ្គាម។ តែយ៉ាងណាក៏ដោយ មានការចាប់អារម្មណ៍នឹងអតីតមេទ័ពដ៏ខ្លាំងនេះ បានឈ្នះឆ្នោតជាប្រធានាធិបតី។

សារលិខិត ផ្ញើមកលោក Gotabaya មុនគេ គឺនាយករដ្ឋមន្ត្រី ឥណ្ឌា ណា រិនន្ទ្រា មូឌី  ហើយបន្ទាប់មក នាយករដ្ឋមន្ត្រីប៉ាគិស្ថាននិងប្រធានាធិបតីអ៊ីរ៉ង់។ លោក ណារិនន្ទ្រា បានអញ្ជើញប្រធានាធិបតីថ្មី នៃប្រទេសស្រីលង្ការូបនេះ ទៅធ្វើទស្សនកិច្ច នៅរដ្ឋធានី ញូវ ដែលី ដោយសង្ឃឹមថា ចំណងទាក់ទង ទ្វេភាគី នឹងកាន់តែល្អប្រសើរ ។

ចំណែកស្ថានទូតអាមេរិក នៅស្រីលង្កា អបអរសាទរ លោក Gotabaya  ដោយ សង្ឃឹមថា អាមេរិក និងស្រីលង្កានឹងនៅតែបន្ត សហប្រតិបត្តិការគ្រប់វិស័យ។ ទោះជាចិន ម្ចាស់បំណុលពាន់លានដុល្លារដែលបងប្រុសរបស់លោក គឺលោក Mahida បានខ្ចីក៏ដោយ  ប៉ុន្តែសម្រាប់ លោក Gotabaya  សន្យាថា នឹងពិនិត្យមើលឡើងវិញ ប្រាក់កម្ចីរបស់ចិនដើម្បីធ្វើតុល្យកាលម្ដងទៀត ។ ប៉ុន្តែលោកក៏សន្យាថា នឹងបន្តរឹតចំណងទាក់ទង ជាមួយចិនកាន់តែប្រសើរឡើងដែរ។

នៅរយៈពេលនៃការកាន់តំណែងរបស់បងប្រុស លោកMahidaរយៈពេល ១០ ឆ្នាំ ប្រទេសស្រីលង្កាបាន ធ្លាក់ក្នុងបំណុលចិនច្រើនពាន់លានដុល្លារ  ហើយដោយសារមិនអាចរកប្រាក់សងចិនវិញទាន់ ពេលវេលា ចិនបានបង្ខំអោយប្រគល់កំពង់ផែសមុទ្រ Hambantota របស់ប្រទេសនេះ មកអោយចិន ក្នុងលក្ខខ័ណ្ឌជួល៩៩ឆ្នាំ ដែលនាំអោយ មានការព្រួយបារម្ភ ពីវិបត្តិបំណុលចិនកាន់តែធ្ងន់ធ្ងរ ហើយអាចប្រគល់ទ្រព្យសម្បត្តិរបស់ប្រទេសថែមទៀតទៅអោយចិន ។

ទាំងឥណ្ឌានិងជប៉ុន ជាប្រទេសជិតខាង បានសម្រេចជួយស្ដារ បំណុលនេះ ជាមួយនឹងរដ្ឋាភិបាល នៃគណបក្សUNP ដែលចាញ់ឆ្នោត ដោយ បានផ្ដល់ប្រាក់កម្ចីផង និងប្រាក់ជំនួយផង ដើម្បីស្រោចស្រង់ កំពង់ផែមួយទៀត របស់ប្រទេសនេះ ដែលចិនបំរុងនឹងរឺបអូសទៅហើយនោះ គឺកំពង់ផែ Colombo 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស