41.3 C
Phnom Penh

វេណេហ្សូអេឡា ធ្លាក់ក្នុងរលកនៃការបះបោរជាថ្មីទៀតក្នុងការទំលាក់ជនផ្ដាច់ការនីកូឡាសម៉ាឌូរ៉ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាជនវេណេហ្សូអេឡា ចាប់ផ្ដើមសាកល្បងជាថ្មីម្ដងទៀតហើយ នៃការចុះដើរតាមដងផ្លូវ ដើម្បីដាក់សម្ពាធលើ លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ចុះចេញពីតំណែង ដោយសារជនផ្ដាច់ម្នាក់នេះ បានឡើងកាន់អំណាចដោយមិនឆ្លងកាត់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ព្រោះតែបានចាប់ និងបណ្ដេញមេដឹកនាំបក្សប្រឆាំងមិនអោយចូលរួមប្រកួត នៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីខែឧសភាឆ្នាំ២០១៨។

បណ្ដាញផ្សាយព័ត៌មាន អូស្ត្រាលី ABC news បានចុះផ្សាយថា ចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកាមក អ្នកគាំទ្របក្សប្រឆាំងរាប់ម៉ឺននាក់ បានចុះដើរតាមដងផ្លូវនានានៅរដ្ឋធានី ការាកាស ដោយទាមទារឲ្យលោក               ម៉ាឌូរ៉ូ ចុះចេញពីតំណែង ដែលបាតុករចាត់ទុកជនផ្ដាច់ការរូបនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នាំអោយ សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសរបស់ខ្លួន។

លោក Juan Guaidó មេដឹកនាំបក្សប្រឆាំង ដែលដឹកនាំបាតុកម្មបានប្រកាសអោយពលរដ្ឋវេណេហ្សូអេឡា ចាប់ផ្ដើម ធ្វើការតស៊ូជាមួយនឹងលោកជាថ្មីទៀត គឺត្រូវធ្វើបាតុកម្ម ជារៀងរាល់ថ្ងៃ ដើម្បីអោយសហគមន៍អន្តរជាតិ ឃើញថាពលរដ្ឋមិនអាចរស់នៅបានជាមួយនឹងការដឹកនាំរបស់លោកម៉ាឌូរ៉ូនោះទេ។

បាតុកម្មធំជាលើកដំបូងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានទាញស្ថានការណ៍ វិលទៅរកស្ថានភាពកាលពដើមខែឧសភា វិញ ដែលមានបាតុករជិត១០ម៉ឺននាក់បានចូលរួម។ គិតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ស្ថានភាពនៅរដ្ឋធានី ការ៉ាកាស នៅតែស្ថិតក្នុងភាព ច្របូលច្របល់នៅឡើយ ខណៈក្រុមប្រឆាំងបានដឹកនាំតវ៉ា បានចាប់យកទីតាំងប្រជាជនរស់នៅធ្វើជាទីតាំងតស៊ូ ដែលនាំឲ្យពលរដ្ឋរស់នៅតាមដងផ្លូវក៏ចូលរួមផងដែរ។

លោក Juan Guaidó បានថ្លែងទៅកាន់អ្នកគាំទ្រ លោកថា ពលរដ្ឋវេណេអេឡា ត្រូវធ្វើតាមគំរូរបស់ ប្រជាជននិងកងទ័ពនៃប្រទេសបូឡូវៀល ដែលបានបណ្ដេញជនផ្ដាច់ការរបស់ខ្លួន គឺប្រធានាធិបតី Evo Morales,ដែលជាមិត្តសំឡាញ់ជិតស្និទ្ធរបស់ លោកម៉ាឌូរ៉ូ បានដោយជោគជ័យ កាលដើមខែវិច្ឆិកា ។ ប្រជាជន Bolivia បានងើបបះបោរទំលាក់ជនផ្ដាច់ Evo Morales, ដោយប្រើពេលតែ ១៨ថ្ងៃ ដែលមានកងទ័ពចូលរួមផងនោះ បាននាំអោយលោក Morales,ដែលប្រាថ្នាក្រាញអំណាចមួយអាណត្តិទៀត បានសម្រេចរត់គេចខ្លួនឡើងយន្តហោះ ទៅនៅ ប្រទេសម៉ីស៊ីចកូ ក្រោយពីបានទម្លាក់សំបុត្រលាលែងពីតំណែង ។ ភ្លាមៗបន្ទាប់ពី ទមា្លក់លោក Morales, លោក Juan Guaidó បានសារទរមេបក្សប្រឆាំងនៅ Bolivia ដែលបានជោគជ័យ ។

លោក Guaidó និយាយថា ប្រជាជននិងកងទ័ពវេណេហ្សូអេឡា នឹងក្រឡេកមើលប្រទេសជិតខាងមួយនេះ ដែលបានជោគជ័យរំដោះប្រទេសចេញពីកណ្ដាប់ដៃជនផ្ដាច់ការហើយសង្ឃឹមថា លោកម៉ាឌូរ៉ូ នឹងជ្រើសរើស ផ្លូវរបស់ Morales មកធ្វើការពីចារណា ហើយ ស្វែងរកប្រទេសណាមួយដើម្បីសុំជ្រកកោន។

តាមបណ្ដាញផ្សាយព័ត៌មាន ABC news  បាតុកររបស់ក្រុមប្រឆាំង មានទាំងនិស្សិត កម្មករ គ្រូពេទ្យ និងគ្រូបង្រៀន។ ប៉ុន្តែគេនៅចាំតែពួកយោធាប៉ុណ្ណោះដើម្បីទាញទម្លាក់លោកម៉ាឌូរ៉ូ ។

អ្មកស្រី Acevedo ដែលជាបាតុករម្នាក់យ៉ាងសកម្ម បាននិយាយថា អ្នកស្រី លែងនៅផ្ទះទៀតហើយពេលនេះ គឺត្រូវមកចូលរួមធ្វើបាតុកម្ម ជាមួយលោក Guaidó ។អ្នកស្រីបន្តថា យើងមិន ទម្លាក់ចោល គោលជំហររបស់យើងទេ ហើយថាព្រឹត្តិការណ៍នៅប្រទេស Bolivia គេជោគជ័យហើយ។ តែសម្រាប់យើងនៅវែងឆ្ងាយ តែ សង្ឃឹមថា មិនយូរទេកងទ័ពនឹងមកចូលរួមជាមួយយើង។

អ្នកវិភាគ ម្នាក់ សម្រាប់ប្រទេសវេណេហ្សូអេឡា ដែលធ្វើការនៅក្រុមហ៊ុនប្រឹក្សា នៅប្រទេសអង់គ្លេស គឺលោក Diego Moya-Ocampos បាននិយាយថា ការបណ្ដេញមេដឹកនាំ នៃប្រទេសBolivia ជាប្រទេសជិតខាងវេណេហ្សូអេឡា គឺជាចំហាយមួយនៅចុងឆ្នាំនេះនាំអោយប្រជាជនវេណេហ្សូអេឡា គិតថានៅថ្ងៃណាមួយដែលកងទ័ពចូលរួមគឹលោកម៉ាឌូរ៉ូនឹងចុះចេញពីតំណែង។

តែលោកថា របបលោកម៉ាឌូរ៉ូសព្វថ្ងៃគឺជារបបយោធាទៅហើយ។ សម្រាប់សហរដ្ឋអាមេរិក ដែលបានអបអរជ័យជម្នះរបស់ប្រជាជន Bolivia ក៏កំពុងរំពឹងថា ប្រជាជនវេណេហ្សូអេឡានឹងមានមេដឹកនាំថ្មី ដូចនឹងប្រជាជន Boliviaផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស