30 C
Phnom Penh

ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការស្នើសុំគោរមងារបណ្ឌិតសភាចារ្យជាបណ្តោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាកការស្នើសុំគោរមងារ ជាបណ្ឌិតសភាចារ្យ ជាបណ្តោះអាសន្ន ដោយគ្មានពេលកំណត់។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសសម្ពោធ«អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកនេះ។

ថ្លែងក្នុងឱកាសនោះ លោកហ៊ុន សែន បញ្ជាក់ថានេះជាការបញ្ឈប់នូវការស្នើគោរមងារនេះជាបណ្តោះអាសន្ន  ក៏ប៉ុន្តែនឹងបើកឡើងវិញនៅថ្ងៃណាមួយ ដោយគ្មានពេលកំណត់ច្បាស់លាស់។

លោកហ៊ុន សែន បញ្ជាក់បន្ថែមថាការសម្រេចផ្អាកនេះ ដោយយោងទៅតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនិងជាប្រធានបណ្ឌិតសភាចារ្យ មានងារជាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ព្រោះដើម្បីរក្សា តម្លៃកិត្តិនាមនេះ។  

បច្ចុប្បន្នគោរមងារបណ្ឌិតសភាចារ្យនេះ មានមួយចំនួនទៀត ក្រៅពីលោក អូន ព័ន្ធមុនីរ័ត្ន ដូចជាបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។ បណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ ទីប្រឹក្សារដ្ឋាភិបាលជាដើម៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស